ព្រៃវែង៖ កាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាល បានធ្វើការចាប់ខ្លួនជនដៃដល់ដែលបានរំលោភ និនងសម្លាប់ក្មេង ២នាក់បងប្អូននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយ។ ប្រភពពីសមត្ថកិច្ចអោយដឹងជាបឋមថា «ជនដៃដល់រួមនឹងស្ត្រីម្នាក់ទៀត ដែលជាប់សង្ស័យ ត្រូវបាននគរបាលចាប់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង និងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយដើម្បីរៀបសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។

សូមបញ្ជាក់ថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារាជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា កាលពីល្ងាចថ្ងៃទី២៩ឧសភា២០១៩។ ហេតុការណ៏ធ្វើអោយក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ។ ខាងក្រោមនេះគឺជាសកម្មភាពនៃការចុះចាប់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុ៖