ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយត្រូវបានគេថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពរថយន្ត បានបង្ហាញអោយឃើញថា មានបុរសម្នាក់បានជិះម៉ូតូម៉ាក Dream មួយគ្រឿងរួមដំណើរជាមួយស្ត្រីម្នាក់ដែលទំនងត្រូវជាប្តីប្រពន្ធនឹងគ្នា ធ្វើដំណើរតាមដងផ្លូវ ហើយព្យាយាមវ៉ាជើងរថយន្តធុនធំមួយគ្រឿង ដោយខ្វះការប្រុងប្រយត្ន័ទើបបណ្តាលអោយរថយន្ត CRV មួយគ្រឿងដែលបើកបរបញ្ច្រាស់ទិសគ្នាបុកពេញទំហឹង។

ហេតុការណ៍ដ៏រន្ធត់នេះត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គម នឹងរិះគន់ចំពោះបុរសបើកបរម៉ូតូមួយគ្រឿងនោះ ដែលធ្វើការបើកបរខ្វះការប្រុងប្រយត្ន័ ស្ទើរតែសម្លាប់ជីវិតខ្លួនឯង និងអ្នករួមដំណើរ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖