ករណីរំលោភសំលាប់ក្មេងៗ២នាក់បងប្អូន បានធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook និងមហាជននាំគ្នាថ្កោលទោសឃាតករអោយមានការកាត់ទោសប្រហារជីវិតថែមទៀតផង។ ជាក់ស្តែងនៅរសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៩ នេះសមត្ថកិច្ចបានធ្វើការបង្ក្រាបនិងចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ។ បើតាមប្រភពពីសមត្ថកិច្ចនៅក្រសួងមហាផ្ទៃ បានអោយដឹងថា ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរំលោភសំលាប់ក្មេងៗទាំង២នាក់បងប្អូនពិតមែន ដោយសារតែខ្លួនស្រវឹងវង្វេងស្មារតី។

សូមរំលឹកផងដែរថា កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ បានស្លាប់ទាំង២នាក់បងប្អូន កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនៅចំនុច ភូមិគគី ឃុំបិតត្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕