ក្រោយឃាតករត្រូវបានចាប់ខ្លួន រួមជាមួយនឹងជនសង្ស័យម្នាក់ដែលជាប្រពន្ធរបស់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង សមត្ថកិច្ចក៏បានទម្លាយប្រាប់ពីល្បិចរបស់ជនល្មើសដើម្បីធ្វើការលាក់ខ្លួន។ បើតាមសមត្ថកិច្ចដែលបានចូលរួមចុះបង្ក្រាបជនល្មើសបានអោយដឹងថា ជនល្មើសបានរត់គេចខ្លួនទៅលាក់ខ្លួននៅផ្ទះបងប្អូនជីដូនមួយរបស់ខ្លួន ហើយអោយបងប្អូនចាក់សោរពីក្រៅដើម្បីបង្វែងដាន ថាផ្ទះគ្មានមនុស្សរស់នៅ។ ប៉ុន្តែដោយសារតែការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ទើបសមត្ថកិច្ចបានឈានដល់ការចុះបង្ក្រាបនិងចាប់បានជនល្មើសនៅផ្ទះបងប្អូនជីដូន នៅស្រុកមេសាង ខេត្តព្រៃវែង។

សូមរំលឹកផងដែរថា ជនល្មើសដែលជាឃាតករបានធ្វើការរំលោភនិងសំលាប់ក្មេងៗ២នាក់បងប្អូន ដោយក្នុងនោះមាន កុមារារងគ្រោះឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ បានស្លាប់ទាំង២នាក់បងប្អូន កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនៅចំនុច ភូមិគគី ឃុំបិតត្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕