ទូច ស្រីល័ក្ខ តារាចំរៀង និងសម្តែងដែលមានទេពកោសល្យ អមជាមួយបទពិសោធន៍សិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។ មកទល់ពេលបច្ចុប្បន្ននេះតារាស្រីរូបនេះហាក់នៅតែអាចរក្សាការគាំទ្រ ជាមួយនិងទីផ្សារសិល្បៈបានយ៉ាងល្អ ដោយមិនមានថមថយចុះឡើយ ទោះបីជានាងរៀបការមានស្វាមី មានកូនក្តី។

ស្រាប់តែមុននេះបន្តិចអ្នកនាង ទូច ស្រីល័ក្ខ បានធ្វើឲ្យមហាជនខ្វល់ចិត្តជាខ្លាំងក្រោយប្រកាសសុំលុបចោលការងារទាំងអស់សម្រាប់អាទិត្យក្រោយ ដោយនាងបានដួលប៉ះក្បាលក្នុងបន្ទប់ទឹក។ នេះបើតាមរយៈប្អូនស្រីនាងដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «នាងខ្ញុំត្រូវជាប្អូនស្រីរបស់បងស្រីរបស់ខ្ញុំ ទូច ស្រីល័ក្ខ សូមអធ្យាស្រ័យដល់បងដែលរៀបចំកម្មវិធីគ្រប់បណ្តាលស្ថានីយទូរទស្សន៍ ដែលបងស្រីរបស់ខ្ញុំបានទទួលក៏ដូចជាគ្រប់កម្មវិធី concert ត្រៀមសំរាប់អាទិត្យក្រេាយ។ នាងខ្ញុំតំណាងបងស្រីរបស់ខ្ញុំសូមអធ្យាស្រ័យដេាយក្តីអនុគ្រេាះដេាយសូមលេីកពេលរាល់កម្មវិធីទាំងអស់ ដែលបងស្រីរបស់ខ្ញុំទទួល សូមលុបចេាលទាំងអស់ដេាយបងស្រីរបស់ខ្ញុំ ជួបឧបត្តហេតុដួលត្រូវក្បាល នៅក្នុងបន្ទប់ទឹក។ អញ្ចឹងសូមបងៗអ្នករៀបចំកម្មវិធីអនុគ្រេាះដេាយក្តីអនុញ្ញាត សូមជួយស៊ែរផ្តល់ពត៌មានអេាយបងបងអ្នករៀបចំកម្មវិធីបានទទួលជ្រាបផង សុំទេាស»៕