ប្រាសាទ ដាវីន អតីត Freshie Girls ដែលសព្វថ្ងៃជាតារាសម្តែង និងបង្ហាញម៉ូដដែលកំពុងមានប្រជាប្រិយភាព ទទួលបានការគាំទ្រខ្ពស់ពីសំណាក់បងប្អូនប្រិយមិត្ត។ គេសង្កេតឃើញថាអ្នកសិល្បៈ ជាពិសេសគឺតារាស្រីៗភាគច្រើនតែងប្រាថ្នាចង់បានសម្បុរសស្អាត ភ្លឺចែងចាំង ដោយឡែក ប្រាសាទ ដាវីន ហាក់មិនសូវខ្វល់ខ្វាយនឹងរឿងនេះប៉ុន្មានឡើយ ដោយនាងនៅតែរក្សាសម្បុរខ្មៅស្រស់របស់នាងដូចដើមមិនប្រែប្រួល។

ទោះបីជាសម្បុរខ្មៅ មិនសភ្លឺចែងចាំងក៏ពិតមែន តែអាជីពការងារសិល្បៈ និងទេពកោសល្យមិនបានជ្រើសរើសបែងចែកប្រកាន់ខ្មៅសឡើយ តារាស្រីរូបនេះនៅតែមានទីផ្សារសិល្បៈនិងការគាំទ្រខ្ពស់ ជាពិសេសគឺបង្ហាញពីធម្មជាតិដែលរូបនាងមាន។ មួយរយៈក្រោយនេះ ប្រាសាទ ដាវីន ក៏បានទទួលការចាប់អារម្មណ៍ និងគាំទ្ររូបនាងខ្លាំងផងដែរ ក្រោយពីបានបង្ហាញរូបរាងជាមួយស្ទាយថតរូបស្រស់ស្អាត។ តោះមកមើលរូបគាត់ខាងក្រោមនេះទាំងអស់គ្នា! ប្រភពរូប៖ Sean Sithe Kun