នៅពេលដែលអ្នកកំពុងតែជួបប្រទះ នឹងបញ្ហាពុកធ្មេញ ឬ ធ្មេញប្រហោង វានឹងបង្កការឈឺចាប់ដល់អ្នកយ៉ាងខ្លាំង ដែលមនុស្សស្ទើរតែគ្រប់គ្នា​មិនអាចទ្រាំទ្រនឹងការឈឺចាប់មួយនេះបានទេ រហូតត្រូវតែទៅព្យាបាល និងពិគ្រោះជាមួយពេទ្យធ្មេញ។ យ៉ាងណាមិញប្រសិនបើអ្នកមិនចូលចិត្តទៅជួបពេទ្យធ្មេញ អ្នកអាចព្យាយាមបង្ការការខូចធ្មេញដោយខ្លួនឯង ជាមួយនឹងវីធិសាស្រ្តងាយដូចខាងក្រោម៖

ទី១​.ផ្លាស់ប្ដូរទម្លាប់ទទួលទានអាហារ៖ ទម្លាប់ក្នុងការទទួលទានអាហារមិនល្អ ក៏អាចធ្វើឲ្យធ្មេញរបស់អ្នកខូចផងដែរ​ ដូច្នេះអ្នកគួរតែទទួលទានអាហារដែលសំបូរដោយជាតិកាល់ស្យូមច្រើន ព្រោះធ្វើឲ្យធ្មេញ​ នឹងឆ្អឹងរឹងមាំ ដូចជា ទឹកដោះគោ ទឹកផ្លែឈើ ឬ ទឹកតែ តែត្រូវជៀសវាងការទទួលទានភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ឬ ភេសជ្ជៈក្រឡុក។

ទី២.ការទំពារស្ករកៅស៊ូ៖​ ស្ករកៅស៊ូមិនត្រឹមតែជួយឲ្យខ្យល់ដង្ហើមស្រស់ថ្លា និងបំបាត់ក្លិនមាត់មិនល្អនោះទេ តែក៏ជួយការពារពីការពុកធ្មេញផងដែរ ព្រោះនៅពេលអ្នកទំពារមាត់របស់អ្នកបំពេញដោយទឹកមាត់ដែលអាចលាងជំរះម្ហូបអាហារ ដែលនាំអោយមានការរីកលូតលាស់នៃបាក់តេរីនៅក្នុងមាត់ ប៉ុន្តែអ្នកមិនត្រូវជ្រើសស្ករកៅស៊ូដែលមានជាតិផ្អែមខ្លាំងពេកនោះទេ។

ទី៣.ពិនិត្យធ្មេញឲ្យបានទៀងទាត់៖ ការថែរក្សាមាត់ធ្មេញបានល្អ ដោយការសម្អាតបានត្រឹមត្រូវមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះនៅចន្លោះតូចៗមួយចំនួនអ្នកមិនអាចដុសសម្អាតដល់នោះទេ ដូចនេះអ្នកគួរតែទៅជួបពេទ្យធ្មេញ ដើម្បីធ្វើការសម្អាតឲ្យបានយ៉ាងហោចណាស់ ពីរដងក្នុងមួយឆ្នាំ ដើម្បីការពារពីបញ្ហាជាជាងការព្យាបាល។

ទី៤. បន្ថែមអាហារបំប៉ន និងវីតាមីនក្នុងរបបអាហារ៖ ដើម្បីការពារ និងថែរក្សាធ្មេញកុំឲ្យពុក អ្នកគួរតែបន្ថែមនូវអាហារបំប៉ន និងវីតាមីនដែលសំបូរទៅដោយជាតិសរសៃ ជាតិដែក ដូចជាផ្លែឈើ គ្រាប់ធញ្ញជាតិ បន្លែ ត្រី និងគ្រឿងសមុទ្រ ព្រោះអាហារទាំងនេះសំបូរទៅដោយម៉ាញ៉េស្យូម និងសារធាតុរ៉ែ ដែលជួយដល់ការរំលាយ និងស្រូបយកជាតិកាលស្យូមបានល្អជួយឲ្យធ្មេញរឹងមាំ។

ទី៥.ប្រេងដូង៖ នៅពេលដេលធ្មេញរបស់អ្នកប្រហោង វានឹងពិបាកក្នុងការសម្អាត ហើយអាចរាលដាលកាន់តែធំជាងមុន ដូច្នេះអ្នកអាចសាកល្បងប្រើប្រាស់ប្រេងដូង ១ ស្លាបព្រាដោយបៀមក្នុងមាត់រយៈពេល ២០នាទី ចាំខ្ជាក់ចេញ វានឹងជួយព្យាបាល ហើយទប់ស្កាត់ធ្មេញរបស់អ្នកពីការពុកធ្មេញ ឬ ​ប្រហោងធ្មេញ។

ប្រភព៖ Brightside