អ៊ាម វន្នី តារាចម្រៀង ដែលជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ អាចច្រៀង លេងឧបករណ៍តន្ត្រី និងសរសេរទំនុកច្រៀងបានថែមទៀត។ ក្រោយពីបានចូលរួមប្រលងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រួចមកគេសង្កេតឃើញថា អ៊ាម វន្នី ហាក់ទទួលបានការទទួលស្គាល់ និងកេរ្តិ៍ឈ្មោះល្បីមួយកម្រិតថែមទៀត ជាពិសេសគឺលើបទចម្រៀងបែបមនោសញ្ចេតនាត្អូញត្អែរតែម្តង។

មុននេះបន្តិច អ៊ាម វន្នី បានបង្ហាញស្នាដៃចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា “កប់ស្នេហ៍ក្បែរបឹងបាដាក” ដែលជាបទមនោសញ្ចេតនាស្រុកស្រែជាមួយសម្លេងត្អូញត្អែរខូចចិត្ត។ បទថ្មីមួយបទនេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក សំ លៀងទ្រី និពន្ធមេឡូឌីដោយលោក អ៊ាម វន្នី និពន្ធបទភ្លេង និង សម្រួលតន្រ្តីដោយលោក Chhit Tengrith ក្នុងផលិតកម្ម មកុដ មេឌៀ។ តោះទស្សនានិងស្តាប់ទាំងអស់គ្នា!