កាលពីថ្មីៗនេះតារាសម្តែង និងម៉ូដែលល្បីឈ្មោះលោក អ៊ុន សុធា គេងកើតទុក្ខជាខ្លាំងក្រោយពីអ្នកម្តាយជាទីស្រលាញ់របស់ខ្លួនធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យដោយទាមទារចំណាយលើថ្លៃព្យាបាលជាច្រើន។ ស្រាប់តែមុននេះបន្តិចលោកបានបង្ហាញអារម្មណ៍ពិបាកចិត្ត និងត្រូវការកម្លាំងចិត្តជាថ្មីដោយគ្រាន់តែទើបយកអ្នកម្តាយចេញពីមន្ទីរពេទ្យមកដល់ផ្ទះមិនប៉ុន្មានផង បងស្រីក៏ធ្លាក់ខ្លួនឈឺចូលគេងពេទ្យវិញម្តង។

លោក អ៊ុន សុធា បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «យកម៉ែដល់ផ្ទះ​ ស្រាប់តែបងស្រីចូលដេកពេទ្យម្តង»។ សង្កេតឃើញថាមហាជន និងប្រិយមិត្តជាពិសេសសិល្បករ សិល្បការិនីជាមិត្តជាច្រើននាក់បានខំមិនជូនពរ និងផ្តល់កម្លាំងចិត្ត ដោយសង្ឃឹមថាទាំងអ្នកម៉ាក់ និងបងស្រីរបស់លោក អ៊ុន សុធា ឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗនេះ៕