នៅពេលនេះសមត្ថកិច្ចនឹងមិនបញ្ជូនជនល្មើសដែលសម្លាប់ក្មេងទាំងពីរនាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុនោះឡើយ ក្រោយពេលដែលមានប្រជាពលរដ្ឋរង់ចាំនៅកន្លែងកើតហេតុរាប់រយនាក់ រង់ចាំពោរពេញដោយកំហឹង ចង់ឃើញមុខជនល្មើស នឹងខ្លះបានកាន់ដុំថ្ម ដំបង រង់ចាំបញ្ចេញកំហឹងមកលើជនល្មើស។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃនេះខាងសមត្ថកិច្ចត្រូវនាំខ្លួនជនល្មើសមកធ្វើត្រាប់នៅកន្លែងកើតហេតុប៉ុន្តែដោយសារតែនៅទីនោះ មានប្រជាជនពី ៥០០ទៅ៦០០នាក់ នឹងបន្តមកបន្ថែមទៀត ខ្លះកាន់ដំបង ហើយខ្លះក៏មានកាន់ដុំថ្មផងដែរ រង់ចាំនៅទីនោះ អាចនឹងព្រួតវាយសម្លាប់ជនល្មើសចោល នឹងអាចប៉ះពារជាមួយកងកម្លាំងសមត្ថកិច្ច។ យ៉ាងណាមិញជនសង្ស័យត្រូវបានសួរនាំផ្ទាល់ និងត្រៀមកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕