កាលពីដើមឡើយមិនមានគំនិតណាមួយដែលគេគិតថា អាចច្នៃផ្លែក្រូចទៅជាប្រភេទទឹកក្រូចស្រស់ៗ ហើយងាយស្រួលទទួលទាននោះទេ តែរហូតមកទល់ពាក់កណ្ដាលសតវត្សទី​ ២០ ការច្នៃប្រឌិតផ្លែក្រូចទៅជា ទឹកក្រូចស្រស់ៗហាក់មានការចាប់អារម្មណ៍ និងកើនឡើងគួរឲ្យកត់សំគាល់ជាមួយនឹងបច្ចេកទេសក្នុងការច្នៃ ឲ្យប្រើបានយូរផងដែរ។

យ៉ាងណាមិញបើយើងក្រឡេកទៅមើលសិប្បកម្មជាលក្ខណៈគ្រួសារមួយបានបង្ហាញពីការផលិតទឹក្រូចស្រស់ៗ មិនមានលាយទឹក ឬ សារធាតុដែលទុកឲ្យបានយូរផ្សេងៗ ដោយគ្រាន់តែជ្រើសរើសពូជក្រូចល្អៗ និងប្រើបច្ចេកទេសក្នុងការដាំយ៉ាងត្រឹមត្រូវ។ លើសពីនេះការបំលែងផ្លែក្រូចទៅជាទឹក្រូចស្រស់ៗ ដែលមានរសជាតិឆ្ងាញ់ដូចធម្មជាតិ ត្រូវឆ្លងកាត់ការតេស្ត និងចម្រាញ់ប្រកបដោយអនាម័យខ្ពស់បំផុត។ សូមទស្សនាវីដេអូនៅខាងក្រោម៖