ណុប បាយ៉ារិទ្ធ តារាចម្រៀងដែលមានប្រជាប្រិយភាព ជាមួយបទពិសោធន៍អស់រយៈពេលជាង២០ឆ្នាំក្នុងវិថីសិល្បៈ។ ក្រៅពីអាជីពជាតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក៏ជាតារាសម្តែង និងជាគ្រូបង្វឹកមួយរូបក្នុងកម្មវិធីលំដាប់ពិភពលោកដូចជា The Voice Cambodia, Cambodian Idol, និង X Factor Cambodia ជាដើម។

ស្រាប់តែថ្មីៗនេះលោក ណុប បាយ៉ារិទ្ធ បែរជាបង្ហោះសារនៅក្នុងបណ្តាញសង្គមទាំងពិបាកចិត្តថា «ជូនពរប៉ាអោយឆាប់ជា» ជាមួយរូបភាពលោកឪពុករបស់លោកដែលកំពុងគេងសម្រាកនៅលើគ្រែដៃព្យូសេរ៉ូមនៅឯមន្ទីរពេទ្យ។ មហាជនជាច្រើនក៏បានសម្តែងក្តីព្រួយបារម្ភ និងខំមិនជូបពរលោកឪពុករបស់លោកឲ្យឆាប់ជាសះស្បើយ និងមានសុខភាពមាំមួនផងដែរ៕