មានន័យណាស់! វីដេអូអប់រំខ្លីស្តីពីសំរាម និងបរិស្ថាន របស់ក្រុមយុវជនសំរាមចេញជាផ្លូវការហើយ
សង្គម June 3, 2019 SAM

ដូចដែលបងប្អូនភាគច្រើនបានស្គាល់ច្បាស់ហើយថាក្រុម យុវជនសំរាម គឺជាក្រុមដែលធ្វើការសម្អាតបរិស្ថានដោយចាប់ផ្តើមចេញពីចំណុចប្រឡាយលូទឹកស្អុយបឹងត្របែក។ អស់រយៈពេលជាច្រើនខែកន្លងមកហើយដែលក្រុមមួយនេះបានធ្វើបេសកកម្មមួយនេះឡើងក្នុងគោលបំណងដើម្បីទីក្រុងស្អាត មានអនាម័យ ជាពិសេសបរិស្ថានជុំវិញខ្លួនមានភាពបរិសុទ្ធ។

ថ្មីៗនេះក្រុម យុវជនសំរាម ក៏បានប្រកាសឲ្យដឹងថាក្រុមខ្លួនបានរៀបចំថតវីដេអូឃ្លីបខ្លីអប់រំអំពីបរិស្ថាន ជាពិសេសគឺបញ្ហាសំរាមផ្ទាល់តែម្តងដោយចំណាយទុកអស់ជាង១៥០០ដុល្លារ។ មហាជនជាពិសេសក្រុមអ្នកគាំទ្រលើកទឹកចិត្តក្រុមយុវជនសំរាមជាច្រើននាក់ហាក់ទន្ទឹងរង់ចាំមើលឃ្លីបខ្លីមួយនេះ ពេលនេះវីដេអូអប់រំខ្លីដែលផលិតដោយក្រុមយុវជនសំរាមបានចេញរូបរាងជាផ្លូវការហើយ។ វីដេអូមួយនេះគឺបានបង្កប់នូវអត្ថន័យអប់រំជាច្រើន តោះទស្សនាទាំងអស់គ្នា!