ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ រវាងរថយន្ត Lexus 570 ស៊េរីទំនើបបានជ្រុលទៅបុករថយន្តកាមេរី បាឡែន បណ្តាលអោយរងការខូចខាតយ៉ាងដំណំ និងអ្នកបើកបររងរបួសស្រាល ស្របពេលដែលម្ចាស់ឡានបាឡែន មានប្រពន្ធកំពុងកូនខ្ចីនៅមន្ទីពេទ្យផងនោះ​ក៏សម្រេចចិត្ត ប្រញាប់ទៅមន្ទីពេទ្យសិន និងមិនបានដោះស្រាយគ្នាបានត្រឹមត្រូវ។ បើតាមម្ចាស់គណនី Facebook ឈ្មោះថា Youda Kang បានរៀបរាប់ថា ខ្លួនមិនទាន់បានទទួលភាពយុត្តិធម៌នៅឡើយទេ ចំពោះករណីនេះ ដោយសារតែម្ចាស់រថយន្ត Lexus 570 ជាអ្នកមានទ្រព្យ និងមានអំណាចហាក់ត្រូវដងត្រូវផ្លែគ្នា ជាមួយនឹងប៉ូលិសចរាចរណ៍ នៅថ្ងៃកើតហេតុ ដោយផ្តល់សំណងត្រឹមជួសជុលរថយន្តអោយតែប៉ុណ្ណោះ។ ម្ចាស់គណនី Facebook ដដែលបានរៀបរាប់លំអិតថា៖

“សូមជួយស៊ែបន្ទាន់​ អោយរូបខ្ញុំបាទមួយផង.! ! កាលពី​វេលាម៉ោង១១កន្លះ​ថ្ងៃត្រង់ ថ្ងៃទី01 ខែមិថុនា​ ឆ្នាំ2019 រូបខ្ញុំបាទ​ ឈ្មោះ​ កង​ យូដា​ ជាភាគីរងគ្រោះ​ ជិះឡានបាឡែន​ ស្លាកលេខ​ ប.មានជ័យ​ 2A-5619 ដោយក្នុងថ្ងៃកេីតហេតុ​ ខ្ញុំបាទចេញពីពេទ្យ​ ទៅយកបាយអោយប្រពន្ធញាំ​ ក៏បានជួបគ្រោះថ្នាក់តែម្តង​ នៅចំនុចបុរីផ្សាររោងចក្រ​ ខេត្តបាត់ដំបង​។ ដោយរថយន្តខ្ញុំបាទបេីកបរតែម្នាក់ឯង​ ឆ្លងកាត់យឺតៗ​ ពីផ្លូវតូច​ កាត់ផ្លូវធំ​ ស្រាប់តែ​ រថយន្តម៉ាក់​ Lexus 2019 ស្លាកលេខ​ ភ្នំពេញ​ 2BB-8666 ជិះផ្លូវខ្វែងគ្នា​ ក្នុងល្បឿនយ៉ាងលឿន​ ពីផ្លូវធំមក​កាត់ផ្លូវតូច​ ប្រសព្វគ្នាត្រង់ចំនុច0​ ជាមួយឡានខ្ញុំបាទ​ បេីកមកបុកឆ្អឹងជំនីឡានខ្ញុំពេញទំហឹងតែម្តង​ បានធ្វេីអោយរូបខ្ញុំបាទ​ របួសដៃឆ្វេង​ និងកញ្ចឹងក។

ដោយក្នុងថ្ងៃកេីតហេតុ​ ខ្ញុំបាទ​ និងគ្រួសារ​ មិនបានដោះស្រាយបានស្រួលបួល​ ដោយខ្លួនឯងកំពុងមានរបួស​ ឈឺដៃឆ្វេងខ្លាំង​ និងឈឺក្បាលវិលមុខ​ ដោយប្រញាប់ទៅពេទ្យព្យាបាលជម្ងឺ ណាមួយ​ កត្តាសំខាន់​ គឺបារម្ភខ្លាចប្រពន្ធខ្ញុំកំពុងស្នាក់នៅមន្ទីរពេទ្យ​ សសៃខ្ចី​ ខ្លាចទាស់​ ទេីបជជែកត្រឹមធ្វេីការជួសជុលឡានរៀងខ្លួន​ ដោយមិនអស់ចិត្ត​ ព្រោះដោយឃេីញថា​ ម្ចាស់រថយន្ត​គាត់ជាអ្នកមាន​លុយ​ មានអំណាច​ ហាក់ត្រូវដង​ ត្រូវផ្លែ​ ជាមួយនគរបាលចរាចរណ៍​ផង មិនបានដោះស្រាយរកយុត្តិធម៍​បានត្រឹមត្រូវ​ទេ​ ដោយម្ចាស់រថយន្ត​ សុំធ្វេីសំណង​ ជាការធ្វេីការជួសជុលរថយន្តរៀងខ្លួន​ ទាំងដែលភាគីឡាន​ Lexus 2019 ស្លាកលេខ​ ភ្នំពេញ​ 2BB-8666 ជាអ្នកបុកឡានខ្ញុំបាទពេញទំហឹង​ តែនគរបាលចរាចរណ៍​ បានត្រឹមតែចុះមកវាស់វែង​ និងឈរតែនិយាយមុខផ្ទះម្ចាស់ឡាន​ Lexus 2019 ហាក់មិនបានស្វែងរកយុត្តិធម៍បានត្រឹមត្រូវអោយខ្ញុំបាទ​ និងគ្រួសារទេ​ បានជាក្នុងថ្ងៃនេះ​ ខ្ញុំមានការមិនអស់ចិត្ត​ និងកេីតទុក្ខមិនសុខចិត្ត​ បានជាផុសការសរសេរ​ និងរូបថតក្នុងថ្ងៃកេីតហេតុ​ ដេីម្បីចង់អោយស្នងការនគរខេត្តបាត់ដំបងបានឃេីញ​ និងចង់អោយម្ចាស់រថយន្ត​ Lexus 2019 កុំអាងតែមានលុយ​ ជិះរថយន្តទំនេីប​ តម្លៃរាប់សិបមុឺនដុល្លា​ បេីកបុកគេ​ ដូចឆ្កែឆ្មា​ ហេីយគ្មានទំនួលខុសត្រូវបែបនេះ​ តទៅមុខទៀត​ នេះដោយសំណាងល្អ​រូបខ្ញុំបាទ​ មិនគ្រោះថ្នាក់ដល់អាយុជីវិត​ ចុះបេីដល់អាយុជីវិតវិញ​ តេីគិតយ៉ាងម៉េចដែរ។ សូមយល់យោគអធ្យាស្រ័យ​ បងប្អូនក្នុងបណ្តាញសង្គមហ្វេកប៊ុកផងដែរ​ សូមធ្វេីស៊ែរបន្តផង​ ជាពិសេសបងប្អូនយេីងនៅខេត្តបាត់ដំបង។ ខ្ញុំសូមអរគុណ​ និងដឹងគុណទុកជាមុន​ ចំពោះបងប្អូនដែលបានស៊ែរ​បន្ត អោយរូបខ្ញុំ​បាទ​ ដេីម្បីស្វែងរកយុត្តិធម៍។” ទោះជាយ៉ាងណាក្តីនេះគ្រាន់តែជាការលើកឡើងរបស់បងប្រុស Youda Kang តែប៉ុណ្ណោះ ដោយម្ចាស់រថយន្ត Lexus 570 មិនទាន់មានការបកស្រាយណាមួយនៅឡើយទេចំពោះហេតុការណ៍នេះ៕