មហាជនច្បាស់ជ្រាបរួចមកហើយថា សាលាដូង ជាសាលាដែលមានទីតាំងនៅឧទ្យានជាតិគិរីរម្យ សាងសង់ឡើងពីសំរាម និងបានជួយឲ្យកុមារីកុមារាជិត២០០នាក់ ដែលជាសិស្សក្រីក្រ រៀនក្រៅប្រព័ន្ធដោយមិនបង់ប្រាក់។ សព្វថ្ងៃនេះកំពុងតែខ្វះខាតជាខ្លាំង ទាំងគ្រូបង្រៀន និងថវិកា ដោយលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលាដូង បានឲ្យដឹងថាបច្ចុប្បន្នលោកកំពុងតែសាងសង់ហាងកាហ្វេដើម្បីជួយដល់សាលាបានយូរ ព្រមទាំងត្រូវការប្រាក់៥០០០ពាន់ដុល្លារក្នុងការទិញសម្ភារៈជាច្រើន។

លោក អ៊ុក វណ្ណដេ បានសរសេរសារនៅលើបណ្តាញសង្គមដោយបានរៀបរាប់ថា៖ “ព្រោះតែខ្ញុំត្រូវការលុយ៥ពាន់ដុល្លារ ដើម្បីទិញរបស់ដែលខ្ញុំមិនអាចធ្វើបាន។ ខ្ញុំកំពុងតែសាងសង់ហាងកាហ្វេសំរាមមួយដើម្បីជួយដល់សាលាដូងក្នុងរយៈពេលយូរ។ តើអ្នកចង់ក្លាយជាសមាជិកហាងកាហ្វេសំរាមដ៏មានសម្រស់មួយនេះទេ? ខ្ញុំប្រកាសលក់បណ្ណ័សមាជិក ក្នុងមួយសន្លឹកបណ្ណ័គឺតំម្លៃ 100$ សំរាប់រយៈពេលមួយឆ្នាំ។ អត្ថប្រយោជន៍ដូចខាងក្រោម៖ ផឹកកាហ្វេFree ពេញមួយឆ្នាំ, មានកាដូ កែច្នៃពីសំរាម, ទទួលបានប្រាក់100$ (លុយដើម) ត្រលប់ទៅវិញបន្ទាប់ពីរយៈមួយឆ្នាំ, ទោះជាអ្នកដកបណ្ណ័សមាជិកវិញក៏នៅតែ30% បញ្ចុះតំលៃ ចំនួនសមាជិកកំណត់តែ50នាក់ទេ។ For more details be ring up via 012945252 or 0964666222 ចូលរួមតាម ABA 000344458 Ouk Vanday Wing 01986627 and ACLEDA BANK 25000105835313″៕