ការបោកសម្លៀកបំពាក់ គឺជាការងារផ្ទះដែលមនុស្សគ្រប់គ្នាគិតថាជារឿងសាមញ្ញមួយសម្រាប់ស្រ្តីមេផ្ទះគ្រប់រូប តែផ្ទុយទៅវិញវាគឺជារឿងដ៏គួរឲ្យធុញទ្រាន់មួយ ហើយចំណាយកំលាំង និងពេលច្រើន បើទោះបីជាបច្ចុប្បន្នមានម៉ាស៊ីនបោកគក់ទំនើបៗដើម្បីជាជំនួយក៏ដោយ។ យោងតាមស្ថិតិស្ត្រីចំណាយពេលប្រហែល 17 នាទីក្នុងមួយថ្ងៃសម្រាប់ការបោកគក់ ដើម្បីកាត់បន្ថយពេលវេលា និងធ្វើឲ្យសម្លៀកបំពាក់ស្អាតល្អ ស្រ្តីគ្រប់រូបគួរសាកល្បងតិចនិកខាងក្រោមនេះ៖

ទី១.ប្រើទឹកខ្ពុលមាត់ដើម្បីលាងសម្អាតម៉ាស៊ីនបោកគក់៖ ម៉ាស៊ីនបោកគក់ជាកន្លែងដែលប្រុមូលផ្ដុំដោយបាក់តេរីជាច្រើន ប្រសិនបើអ្នកមិនលាងសម្អាតឲ្យបានទៀងទាត់ ដូចនេះវិធីងាយៗក្នុងការលាងសម្អាត អ្នកត្រូវប្រើទឹកខ្ពុលមាត់មួយកូនកែវ ចាក់ចូលទៅក្នុងធុងសម្អាតរបស់ម៉ាស៊ីន ហើយចុចឲ្យដំណើរការ នោះបាក់តេរី និងផ្សិតដែលអាចបង្កគ្រោះថ្នាក់នឹងត្រូវកម្ចាត់ចោល។

ទី២.ប្រើថង់ក្រណាត់សម្រាប់ស្រោមជើង៖ ជាការពិតណាស់នៅពេលដែលបោកស្រោមជើងដោយម៉ាស៊ីនម្ដងៗ ធ្វើឲ្យស្រោមជើងឆាប់យារ និងបាត់ ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចយកថង់ក្រណាត់ហើយដាក់ស្រើមជើងចូល នៅពេលបោកគក់ដោយម៉ាស៊ីន រួចចងមាត់ឲ្យជិត វានឹងងាយស្រួលដល់ការបោកគក់ជាងមុន។

ទី៣.ប្រើថ្នាំអាស្ពីរីនសម្រាប់ខោអាវពណ៌ស៖ មានមនុស្សជាច្រើនមិនចូលចិត្តសម្លៀកបំពាក់ ឬ​ សម្ភារៈពណ៌ស ព្រោះពិបាកក្នុងការបោកគក់ ប៉ុន្តែវាមិនមែនជារឿងពិបាកទៀតទេ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំអាស្ពីរីនចូលក្នុងម៉ាស៊ីន ព្រោះអាស៊ីត salicylic នៅក្នុងថ្នាំជួយកម្ចាត់ស្នាមប្រឡាក់ក្រណាត់ពណ៌សបានស្អាតល្អ។

ទី៤.កុំបែងចែកពណ៌សម្លៀកបំពាក់៖ ការបែងចែកពណ៌សម្លៀកបំពាក់ គឺសម្រាប់តែសម្លៀកបំពាក់ពណ៌សប៉ុណ្ណោះ សម្រាប់សម្លៀកបំពាក់ពណ៌ផ្សេងទៀតអ្នកត្រូវបែងចែកប្រភេទក្រណាត់ទើបល្អ ព្រោះប្រភេទក្រណាត់ដែលក្រាស់ងាយនឹងស្រូបទឹកច្រើន ហើយលឿនជាងក្រណាត់ដែលស្ដើង ដែលជាមូលហេតុសារធាតុសាប៊ូត្រូវបានលាងសម្អាតចេញពីវត្ថុផ្សេងៗគ្នាទៅតាមវិសាលភាពខុសគ្នា។​

ទី៥.ប្រើកន្សែងដើម្បីសម្ងួតសម្លៀកបំពាក់៖ ការបោកខោអាវកាន់តែលឿន ប្រសិនបើអ្នកព្យួរកន្សែងពោះគោស្ងួតរវាងជួរនៃសំលៀកបំពាក់ដែលបោករួច ម៉្យាងវិញទៀតប្រសិនបើអ្នកត្រូវចាំបាច់ប្រើប្រាស់សម្លៀកបំពាក់បន្ទាន់ អ្នកអាចយកទៅរុំនៅក្នុងកន្សែងពោះគោ ហើយដាក់ក្នុងម៉ាស៊ីនបោកគក់ ដើម្បីជួយសម្ងួតសំណើមដែលនៅសល់។​

ប្រភព៖ Brightside