មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីតារាសម្តែងហូលីវូដដ៏ល្បីឈ្មោះ Christ Hemsworth ប្រកាសថាគាត់នឹងធ្វើការចាកចេញពីការសម្តែងដើម្បីចំណាយពេលវេលាសាងសុភមង្គលគ្រួសារ។ Christ Hemsworth ដែលត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាទេវបុត្រផ្គររន្ទះ Thor នៅក្នុងមហាភាពយន្តប្រចាំឆ្នាំ Avergers: End Game នោះបានផ្តល់បទសម្ភាសន៍ការពីថ្មីៗនេះក្នុងកម្មវិធី The Daily Telegraph។

តួអង្គប្រុសដែលមានរូបរាងសង្ហា និងកេរ្តិ័ឈ្មោះល្បីរូបនេះបានបញ្ជាក់ថា «លោកមានគម្រោងនឹងបដិសេដការងារសម្តែងទាំងអស់ដែលត្រូវថតក្នុងឆ្នាំ២០១៩នេះ ដើម្បីមានពេលវេលាជួបជុំគ្រួសាររបស់លោកជាមួយភរិយាជាទីស្រលាញ់អ្នកនាង Elsa Pataky និងកូនទាំង៣នាក់ India Rose អាយុ៧ឆ្នាំ, Sasha និង Tristan អាយុ៥ឆ្នាំ»។ លោកបន្ថែមថា «អ្វីដែលលោកចង់ធ្វើបំផុតនៅពេលនេះគឺទៅផ្ទះ ចំណាយពេលជាមួយកូនៗ ព្រោះពួកគេគឺស្ថិតនៅក្នុងវ័យដែលត្រូវការភាពកក់ក្តៅបំផុត។ ក្រោយចំណាយពេលនៅផ្ទះជាមួយពួកគេអស់ជាងមួយខែ លោកបានដឹងច្បាស់ថាកូនៗរបស់លោកគឺពិបាកចិត្តខ្លាំងគ្រប់ពេលដែលលោកចាកចេញពីផ្ទះទៅសម្តែង ដែលនេះជាហេតុរឹតតែធ្វើឲ្យលោកខូចចិត្ត និងចង់បញ្ឈប់ការងារទាំងអស់ដើម្បីចំណាយពេលនូវជាមួយពួកគេ ផ្តល់ភាពកក់ក្តៅ និងសាងសុភមង្គល»៕ Dailymail