សិល្បករបុរាណ លោក ដួង សុខគា ជាសិល្បករមួយរូប ដែលតែងតែបង្ហាញគោលជំហររឹងមាំ គាំទ្រ និងលើកស្ទួយសិល្បៈបុរាណខ្មែរ ខណៈដែលវប្បធម៌បរទេសនៅតែបន្តហូរចូលមកកាន់តែច្រើនឡើង។ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាលោក ដួង សុខគា ក៏ធ្លាប់បានសំណូមពរនៅលើបណ្តាញសង្គមអំពាវនាវដល់យុវជន យុវតី បង្កើនការយកចិត្តទុកដាក់ថែរក្សា ដោយនាំគ្នាសរសេរអក្សរខ្មែរ និងបញ្ឈប់ជាបន្ទាន់នូវការសរសេរអក្សរឡាតាំងនៅលើបណ្តាញសង្គម។

យ៉ាងណាមិញថ្មីៗនេះ លោក ដួង សុខគា បានត្រឡប់មកស្ថានីយទូរទស្សន៍ CTN វិញ និងបានបង្កើតកម្មវិធីថ្មីមួយគឺ “កំណែពាក្យខ្មែរ” ជាកម្មវិធីដែលលោក ដួង សុខគា ព្យាយាមរកពាក្យដែលបងប្អូនជាច្រើនតែងតែយល់ខុស និងសរសេរខុស ដើម្បីធ្វើការប្រៀបធៀប និងពន្យល់ដល់អ្នកទស្សនា។ ជួយលើកកម្ពស់ចូលរួមទាំងអស់គ្នាដើម្បីអក្សរសាស្ត្រជាតិ សូមតាមដានកម្មវិធីកំណែពាក្យខ្មែរ នៅតាមបណ្តាញសង្គមហ្វេសប៊ុកផេក CTN និង យូធូប KOMNER PEAK KHMER