មុននេះបន្តិចលោក ហេង ឡុង ដែលជាគូស្នេហ៍ប្រធានសមាគមមិត្តសិល្បករអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសនៅក្នុងអំពីកម្មវិធីចែកមួយសុវត្ថិភាពដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃទី៤ ខែមិថុនា នេះ វេលាម៉ោង៤រសៀល។ លោកបានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមថា «សូមជម្រាបជូនដល់សិល្បករសិល្បការនី និងបងប្អូនសារព័ត៌មានទាំងអស់អោយបានជ្រាបថា នៅថ្ងៃទី៤ ម៉ោង៤រសៀលនេះ នៅមុខវត្តនិរោធ ផ្លូវជាតិលេខ១ សមាគមសិល្បៈ សហការជាមួយនឹងខណ្ឌច្បារអំពៅ នឹងចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃ​ ជូនប្រជាពលរដ្ឋនៅតាមដងវិថីចំនួន៣០០មួក។

ខាងក្រោមនេះគឺជាបញ្ជីរាយនាមសិល្បករសិល្បការនី និងសប្បុរសជន​ដែលនឹងចូលរួមក្នុងយុទ្ធនាការនេះ និងសូមស្វាគមន៍សម្រាប់បងប្អូនសិល្បករសិល្បការនីផ្សេងទៀតដែលចាប់អារម្មណ៍ចូលរួមសកម្មភាពកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា សុំទំនាក់ទំនងលេខ​ ០១៧ ៩៩០ ៣៣១/០៩៦ ៦១៨ ០១៨០។ សិល្បករដែលនឹងចូលរួមក្នុងកម្មវិធីចែកមួកសុវត្ថិភាព រួមមាន៖ លោក ហេង ឡុង, សុះ ម៉ាច, លោកពូ ឃ្លោក, លោកពូ កុយ, ហម ឈរ៉ា, ខេម, ពែក មី, សួន ពិសិដ្ឋ, ជុំ លីណូ, ឱក សុម៉ាវត្តី, ឱក សុម៉ាលីតា, អ៊ឹម ជីវ៉ា, ខ្ញុង, នីឡា និងសិល្បករ សិល្បការិនីជាច្រើននាក់ទៀត។

សូមអរគុណ លោកអភិបាលខណ្ឌច្បារអំពៅ ដែលបានឧបត្ថម្ភមួកចំនួន ២០០មួក និងក្រុមហ៊ុនសំណង់ ហួត ជា ដែលបានឧបត្ថម្ភមួកចំនួន ១០០មួក។ បងប្អូន សិល្បករដែលបានចូលរួម សម្រាប់អ្នកដែលមិនទាន់មានអាវសមាគម បងប្អូនអាចធ្វើការជាវបាននៅទីតាំងផ្ទាល់ ដោយក្នុងអាវ ១/៥ដុល្លារ៕