ដុំឥដ្ឋដែលជាសម្ភារៈសំណង់ដ៏សំខាន់មួយ សម្រាប់សាងសង់អាគារតូច ធំ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ​ ត្រូវបានផលិតចេញពីដីភក់ដែលរឹង ឬ អាចហៅម៉្យាងទៀតថា ដីដុះ ដែលគេត្រូវចំណាយពេលរហូតដល់ទៅ ២ឆ្នាំទើបអាចយកមកប្រើការ ដើម្បីផលិតជាដុំឥដ្ឋបាន។ ជាមួយគ្នានេះដែរ ដើម្បីធ្វើឲ្យការផលិតមានភាពងាយស្រួល គេត្រូវបំបែកដីទាំងនោះទៅជាបំណែកតូចៗ ដោយប្រើគ្រឿងចក្រធំៗ។

បន្ទាប់ពីការបំបែករួច​ គេត្រូវបញ្ជូនល្បាយដីទាំងនោះ ទៅកាន់រោងចក្រដើម្បីផលិតជាដុំឥដ្ឋ ដោយត្រូវកិនដីទាំងនោះឲ្យម៉ត់ដូចម្សៅ ហើយដាក់នៅក្នុងម៉ាស៊ីន ដោយលាយជាមួយនឹងទឹក។ ដើម្បីផលិតឥដ្ឋដែលមានពណ៌ដូចធម្មជាតិ គេត្រូវប្រើខ្សាច់លាយជាមួយនឹង កំទេចស័ង្កសី ឬ កំទេចដែក។ ចំពោះការដុតគេត្រូវប្រើកម្រិតសីតុណ្ហភាពរហូតដល់ 1,040 អង្សារ ហើយត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងតេស្តគុណភាពយ៉ាងត្រឹមត្រូវដើម្បីអាចធានានូវភាពរឹងមាំបានយូរអង្វែង។ សូមទស្សនាវីដេអូនៅខាងក្រោម៖