បន្ទាប់ពីការបាត់មុខពីវិស័យសិល្បៈអស់រយៈពេល ២ឆ្នាំ ពេលនេះដំណឹងល្អសម្រាប់អ្នកគាំទ្រដោយតារាសម្តែងប្រុសលោក Kim Soohyun នឹងបញ្ចប់កាតព្វកិច្ចយោធានាខែក្រោយនេះ។ លោកKim Soohyun បានចូលបម្រើការងារជាទាហាននៅក្នុងខែតុលាឆ្នាំ 2017 ។ នៅពេលនោះតារាសម្តែង Kim Soohyun ត្រូវបានគេសន្មត់ថាជាប៉ូលីសបំរើសេវាសាធារណៈដោយសារតែសុខភាពរបស់គាត់។

ទោះជាយ៉ាងណាក៏ដោយ Kim Soohyun បានស្នើសុំការពិនិត្យសុខភាពមួយផ្សេងទៀតហើយបានសំរេចចិត្តចូលធ្វើជាទាហានពេញសិទ្ធិតែម្តង។ ដោយលោក Kim Soohyun នឹងបញ្ចប់កាតព្វកិច្ចយោធានៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជាពិសេសដោយនៅសល់តែមួយខែទៀតនោះ លោកថែមទាំងបានត្រូវក្រុមហ៊ុនជាច្រើនទាក់ទងទៅដើម្បីឲ្យលោកធ្វើការថតផ្សាយពាណិជ្ជកម្ម ហើយលោកក៏បានចុះកុងត្រាជាមួយនឹងម៉ាកប្រេនល្បីៗឯទៀតដើម្បីធ្វើការរួមគ្នានៅពេលឆាប់ៗនេះ៕

ប្រភព៖ kstarlive