ដូចដែលបងប្អូនធ្លាប់បានស្គាល់រួចមកហើយតួអង្គនៅក្នុងរឿង “បិសាចគួរឲ្យស្រលាញ់” លោក STEP និង រ៉េត ស៊ូហ្សាណា ដែលជាដៃគូសក្តិសម ម្នាក់សង្ហា ម្នាក់ស្រស់ស្អាតគួរឲ្យស្រលាញ់។ មួយរយៈក្រោយនេះគេសង្កេតឃើញថាតារាចម្រៀងប្រុសស្រីដែលស្ថិតនៅក្នុងផលិតកម្មរស្មីហង្សមាសមួយគូនេះ តែងចាប់ដៃគូគ្នាស្ទើតែគ្រប់បទចម្រៀង និងការផ្សព្វផ្សាយ។

មិនខុសពីសព្វមួយដងនោះឡើយ មុននេះបន្តិច STEP និង រ៉េត ស៊ូហ្សាណា បានចេញចំរៀងថ្មីរួមគ្នាជាថ្មីជាមួយបទបែបស្នេហាសប្បាយៗស្ទាយយុវវ័យចំណងជើងថា “មិនទ្រ បែកគ្នា”។ បទចំរៀងថ្មីមួយបទនេះហាក់គួរឲ្យចាប់អារម្មណ៍ដល់ហើយ ដោយវាជាចង្វាក់បែបយុវវ័យ ស្នេហាសប្បាយៗ ជាពិសេសគឺផ្តោតសំខាន់ទៅលើគូស្នេហ៍មួយចំនួនដែលចូលចិត្តឈ្លោះប្រកែកទាស់ទែងគ្នា មិនមាននរណាចាញ់នរណានោះឡើយ។ បញ្ជាក់ឲ្យដឹងផងដែរថាបទ “មិនទ្រ បែកគ្នា” នេះគឺជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក STEP ផ្ទាល់តែម្តង។ តោះស្តាប់ទាំងអស់គ្នា!