ថន លក្ខិណា តារាសម្តែង​ និងពិធីការិនីល្បីឈ្មោះដែលមានបទពិសោធន៍អស់ជាង១០ឆ្នាំមកហើយ។ មកទល់ពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា ថន លក្ខិណា ហាក់ឃ្លាតឆ្ងាយពីអាជីពជាតារាសម្តែងដោយចាប់យកជំនាញពិធីការិនីសុទ្ធវិញ ដោយអាជីពនេះហាក់ទទួលបានទីផ្សារខ្ពស់ ជាមួយសំនួនវោហាស័ព្ទដ៏ប៉ិនប្រសប់របស់នាង។

បើនិយាយពីរាងរៅវិញ ថន លក្ខិណា ហាក់ធ្វើឲ្យមហាជនជាច្រើនឆ្ងល់ជាខ្លាំង តើនាងមានអាថ៌កំបាំងអ្វីចំពោះការថែរក្សា រាងនិងមុខមាត់ ព្រោះតាំងពីប្រឡូកសិល្បៈដំបូងមកទល់សព្វថ្ងៃនេះ តារាស្រីរូបនេះហាក់មិនមានការប្រែប្រួលសោះឡើយ ជាពិសេសរាងនៅតែស្រឡូនស្អាតដូចដើម។ មុននេះបន្តិចអាថ៌កំបាំងទាំងអស់ត្រូវបានបកស្រាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយអាថ៌កំបាំងនៃការថែរក្សារាងរបស់នាងគឺការហាត់ប្រាណ ដោយមួយថ្ងៃគឺយ៉ាងតិច២ម៉ោង ដើម្បីទទួលបានរាងស្អាតបែបនេះ៕