កញ្ចក់ដែលអាចឆ្លុះឃើញរូបភាពបានច្បាស់ល្អ នៅពេលយើងឈរនៅពីមុខវា ដែលយើងតែងតែប្រើសព្វថ្ងៃត្រូវបានច្នៃ និងបង្កើតឡើងឲ្យមានភាពងាយស្រួលប្រើជាងពេលដែលបង្កើតដំបូង ដោយគីមីវិទូជនជាតិអាល្លឺម៉ង់នៅអំឡុងឆ្នាំ ១៨៣៥ ។ វាត្រូវបានគេផលិតចេញពី លោហៈធាតុដូចជា ទង់ដែង លង្ហិន និងសំរិទ្ធជាបន្ទះស្ដើងធំៗ ដែលមានលក្ខណៈដូចបន្ទះក្ដារដែរ។

នាពេលបច្ចុប្បន្នកញ្ចក់ភាគច្រើនត្រូវបានផលិតឡើងដោយប្រាក់ ឬ ការដុតកំដៅអាលុយមីញ៉ូមនៅក្នុងសុញ្ញាភាពមួយ បន្ទាប់មកភ្ជាប់ទៅនឹងកញ្ចក់ត្រជាក់ដែលបាញ់ស្រទាប់ប្រាក់ ឬ អាលុយមីញ៉ូមទៅលើខ្នងកញ្ចក់។ ដើម្បីបានកញ្ចក់ដែលអាចឆ្លុះរូបភាពបានច្បាស់ល្អ គេត្រូវយកផ្ទាំងកញ្ចក់ទៅលាងសម្អាតជាមួយនឹង​ ទឹកដែលលាយសារធាតុគីមី​សម្រាប់សម្អាតស្នាមប្រឡាក់ និងកំទេចសំណរយ៉ាងច្រើនដំណាក់កាល ទើបអាចយកទៅច្នៃធ្វើជាគ្រឿងសង្ហារឹម ឬ សម្ភារៈតុបតែងក្នុងផ្ទះបាន។ តោះទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា៖​