បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែកើតឡើងមិនស្រាកស្រាន្ត ដោយអ្នកប្រើប្រាស់ផ្លូវនៅតែមិនយល់ពីសុខមាលភាព និង សុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ ចំនួននៃការបើកបរលឿនជាមូលហេតុ និងជាពិសេសការមិនគោរពច្បាប់ មិនយោគយល់អធ្យាស្រ័យឲ្យគ្នា។

ជាក់ស្តែងណាស់ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវវីដេអូបង្ហាញនូវសកម្មភាពអ្នកបើកបររថយន្តធំៗនៅលើដងផ្លូវជាតិលេខ៤ បានបើកបរមិនគោរពច្បាប់ចរាចរណ៍ ធ្វើដំណើរក្នុងល្បឿនលឿន ថែមទាំងបានបំពានចូលគន្លងផ្លូវផ្សេងទៀត។ ក្រោយឃើញវីដេអូនេះមានការរិះគន់ជាច្រើនទៅលើអ្នកបើកបររថយន្តធំៗដែលតែងតែមិនមានអធ្យាស្រ័យ ចូលចិត្តបើកបរក្នុងល្បឿនលឿន មិនខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។ វីដេអូដោយ៖ ប៊ុត សំបូរណ៍