ប៊ុត សីហា អតីតម្ចាស់ជ័យលាភីកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ដែលមានប្រជាប្រិយភាពខ្ពស់ទទួលបានសម្លេងបោះឆ្នោតខ្ពស់បំផុត។ ទោះបីជាលោកទទួលបានជ័យជំនះក្នុងកម្មវិធីក៏ពិតមែន តែអាជីពសិល្បៈរបស់លោកហាក់មិនរលូនទៅនោះឡើយ ក្រោយមានរឿងអាស្រូវជាច្រើនតាមហ៊ុមព័ទ្ធជាពិសេសគឺពាក់ព័ន្ធនឹងករណីគ្រឿងញៀនតែម្តង។

យ៉ាងណាមិញបើនិយាយពីជីវិតស្នេហាវិញ ប៊ុត សីហា ហាក់ផ្អែមល្ហែមិនចាញ់អ្នកដទៃនោះឡើយ ជាក់ស្តែងមុននេះបន្តិចលោកបានបង្ហោះសារពីគម្រោងធ្វើខួបអនុស្សាវរីយ៍ជាមួយគូស្នេហ៍របស់លោក។ ដោយលោកបានសរសេររៀបរាប់ថា «ស្រលាញ់គ្នាយូរហើយ! ពួកយើងខ្ញុំនឹង គ្រោងធ្វើ anniversary សំរាប់រំលឹកថ្ងៃដែលពួកខ្ញុំទាំងពីរអ្នកបានចាប់ផ្តើមស្គាល់គ្នា ហើយស្រលាញ់គ្នារហូតមកដល់ពេលនេះ។ មួយទៀតនោះ គឺខ្លួនខ្ញុំនេះផ្ទាល់ក៏មិនដែលមាន កម្មវិធីរបស់ខ្លនឯងអីម្តងសោះ។ ចឹងសូមមិត្តភក្តិ បងប្អូនដែលស្គាល់ខ្ញុំទាំងអស់ សូមជួយមកចូលរួម កម្មវិធី ខ្ញុំបាទនៅថ្ងៃទី ២១.០៦.១៩ នៅផ្ទះ របស់ខ្ញុំបាទ (ផ្សារស្លាបលែង) ភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ ខេត្តកំពង់ស្ពឺ ទាំងអស់គ្នា។ ហើយសូមអធ្យាស្រ័យ (ពីព្រោះខ្ញុំបាទខ្លាចភ្លេចភ្លាំង ហើយហៅមិត្តភក្តិ ទាំងអស់មិនបានគ្រប់គ្នា) ចំពោះមិត្តភក្តិដែលស្គាល់ខ្ញុំ ឬក៏អ្នកដែលមិនស្គាល់ចង់ចូលរួមក្នុង កម្មវិធីរបស់ខ្ញុំបាទសូម cmm & Inbox ទម្លាក់ឈ្មោះដើម្បី អោយខ្ញុំទាំងពីរអ្នក ធ្វើធៀបជូន មិត្តភក្តិ បងប្អូនឲបានគ្រប់គ្នា សូមអរគុណ»៕