ប្រិយមិត្តដែលតាមដានវិស័យសិល្បៈថៃ ច្បាស់ជាជ្រាបរួចមកហើយថាតារាសម្តែង​ថៃនាង Chippy Sirin Preedeeyanon តែង​តែបង្ហាញ​ភាព​ផ្អែមល្ហែម​របស់​ខ្លួន​ជា​មួយ​សង្សារដែល​ជា​កីឡាករ​ប្រដាល់ Antoine Pinto លើ​បណ្ដាញ​សង្គម។ ប៉ុន្តែនៅក្នុងខែឧសភា ឆ្នាំ២០១៩ គេសង្កេតឃើញគូស្នេហ៍លែងបង្ហោះរូបភាពជាមួយគ្នាញឹកញាប់ដូចមុន និងថែមទាំង Unfollow គ្នានៅលើអ៊ីនស្តាក្រាម ព្រមទាំងមានការបង្ហោះសារឌឺដងឲ្យគ្នាទៀតផង។

ចម្ងល់មហាជនដែលសង្ស័យថាពួកគេប្រហែលជាបែកគ្នា នោះគឺជាការពិតហើយ ក្រោយតារាសម្តែង Chippy Sirin និងលោក Antoine Pinto បានចូលរួមកម្មវិធីមួយ ហើយផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានទាក់ទងនឹងសម្ព័នភាពស្នេហា។ ដោយលោក Antoine Pinto បានប្រាប់ថាស្នេហារវាងលោក និង Chippy បានបញ្ចប់ហើយ ដោយអ្នកទាំងពីរបានផ្លាស់ប្តូរពីសង្សារដ៏ផ្អែមល្ហែម មកក្លាយជាមិត្តភក្តិ ឬជា bro និង sis។ ចំណែក Chippy Sirin ក៏ទទួលស្គាល់ថានាងនៅតែស្រលាញ់ Antoine ហើយ គាត់ក៏នៅតែស្រលាញ់នាង។ នៅពេលដែលអ្នកសារព័ត៌មានសួរថាអាចទេពួកគេត្រឡប់មកត្រូវគ្នាដូចដើមវិញនៅថ្ងៃមុខ តែនាង Chippy Sirin ឆ្លើយថា នាងមិនទាន់អាចឆ្លើយសំនួរនេះបានឡើយ៕