ដូចដែលបងប្អូនបានស្គាល់ស្រាប់ហើយថាកញ្ញា រឿន ណាត គឺជាអតីតបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជាដែលមានរូបសម្រស់ស្រស់ស្អាត និងរាងស្រឡូន។ ងាកមកការងារបច្ចុប្បន្ននេះវិញ ក្រៅពីអាជីពបង្ហាញម៉ូដ រឿន ណាត ក៏បានប្រឡូកខ្លួនក្នុងវិស័យសម្តែងផងដែរ ដោយនាងធ្លាប់បានសម្តែងរឿងអប់រំខ្លីជាតួកម្សត់បង្ហូរទឹកភ្នែក និងថតកាយវិការចម្រៀងឲ្យផលិតកម្មរស្មីហង្សមាសបទ “ហាម” ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក ហ្សូណូ។

គេសង្កេតឃើញថា រឿន ណាត ហាក់ទទួលបានជោគជ័យខ្លាំងទោះបីបទពិសោធន៍ក្នុងការសម្តែងមានមិនសូវច្រើន តែទេពកោសល្យដែលនាងមានគឺមិនធម្មតានោះឡើយ។ មុននេះបន្តិចតារាស្រីរូបនេះបានធ្វើឲ្យមហាជនកោតសរសើរសារជាថ្មីក្រោយពីបានបង្ហាញរូបរាងដ៏ស្រស់ស្អាតក្នុងឈុតពណ៌ស លាយទឹកមាស ដាំត្បូង ជាមួយមកុដ និងគ្រឿងអលង្ការមួយចំនួន ដែលស្រស់ស្អាតប្រៀបដូចជាម្ចាស់ក្សត្រី។ តោះមើលរូបស្អាតៗរបស់គាត់ទាំងអស់គ្នា!