មានរឿងជាច្រើនដែលមនុស្សគ្រប់គ្នាតែងតែធ្វើជាប្រចាំ នៅក្នុងការរស់នៅរបស់ពួកគេជាមួយនឹង ​វិធី ឬ របៀបផ្សេងៗពីគ្នា ដោយមិនបានដឹងទេថារឿងទាំងអស់នោះ ភាគច្រើនពួកគេធ្វើខុសទាំងស្រុង និងមិនផ្ដល់ភាពងាយស្រួលទៀតផង។ យ៉ាងណាមិញថ្ងៃនេះយើងនឹងបង្ហាញ ពីគន្លឹះដ៏មានប្រយោជន៍ចំនួន ៥ យ៉ាងដើម្បីកែតម្រូវនៅកំហុសទាំងនោះ ហើយផ្តល់ភាពងាយស្រួលដល់ជីវិតប្រចាំថ្ងៃដូចជា៖

ទី១.ជ្រលក់នំអូរីអូ ក្នុងទឹកដោះគោដោយប្រើដៃ៖ ការប្រើដៃដើម្បីកាន់នំ ហើយជ្រលក់ជាមួយទឹកដោះគោ ដែលជាទម្លាប់កូនតូចៗរបស់អ្នកមិនត្រឹមត្រូវនោះទេ ព្រោះមេរោគជាច្រើននៅជាប់ក្រចក អាចបង្កជាជំងឺផ្សេងៗបាន​ ដូច្នេះគួរកែទម្លាប់របស់ពួកគេដោយការប្រើ សម ទើបជាការល្អ។

ទី២. របៀបកៀបក្រូចឆ្មា៖ នៅពេលដែលអ្នកប្រើឧបករណ៍កៀបក្រូចឆ្មា ដើម្បីបានទឹកច្រើន ហើយមានភាពងាយស្រួល អ្នកគួរតែកាត់ក្បាលក្រូចចេញបន្ទាប់មកពុះជាពីចំហៀង សឹមយកទៅកៀប ធ្វើបែបនេះល្អជាងកាត់ក្រូចជាពីរហើយកៀប។

ទី៣.កុំឲ្យក្មេងធ្វើឲ្យកំពប់៖ មិនថាក្មេង ឬ មនុស្សធំ ទម្លាប់ក្នុងការកាន់ភេសជ្ជៈដែលជាប្រភេទប្រអប់ក្រដាស តែងតែកាន់ផ្នែកកណ្ដាលរបស់វា​ ដោយពេលខ្លះធ្វើឲ្យទឹកនៅក្នុងនោះហៀរចេញមកក្រៅ ដោយសារតែការរឹតណែន ជាមួយគ្នានេះដែរអ្នកអាចផ្លាស់ប្ដូរទម្លាប់ទាំងនោះ មកកាន់ផ្នែកកៀនៗ ប្រអប់ខាងលើជំនួសវិញ។

ទី៤.ការកាន់ភេសជ្ជៈប្រអប់ក្រដាស៖ នៅពេលគេងមនុស្សជាច្រើនតែងតែប្រើខ្នើយកើយ និងខ្នើយអោប តែពួកគេប្រើប្រាស់វាមិនបានត្រឹមត្រូវនោះទេ ដែលធ្វើឲ្យលំហូរឈាមហូរមិនបានល្អ ដូច្នេះដើម្បីប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងផ្ដល់ផលល្អដល់សុខភាព គួរតែគេងផ្ងារ ហើយកល់ខ្នើយអោប ក្រោមគន្លាក់ជើង។

ទី៥.​ដាក់ក្រដាសអនាម័យក្នុងបង្គន់មិនបានត្រឹមត្រូវ៖ យោងទៅតាមការប្រកាសដាក់ឲ្យប្រើប្រាស់ក្រដាសអនាម័យក្នុងបង្គន់ នៅឆ្នាំ ១៨៩១ បង្ហាញពីរបៀបត្រឹមត្រូវក្នុងការប្រើដោយដាក់ដុំក្រដាសទាញចេញក្រៅ ព្រោះងាយស្រួលផ្ដាច់ ដែលខុសប្លែកពីពេលបច្ចុប្បន្នភាគច្រើនដាក់ក្រដាស់ចូលក្នុង។

ប្រភព៖​ Brightside