ស្ករកៅស៊ូ ត្រូវបានបង្កើតឡើងតាំងពីយុគ្គថ្មរំលីងមកម្ល៉េះ ដើម្បីសម្អាតអញ្ចាញធ្មេញ ប៉ុន្តែមិនមានលក្ខណៈទំនើប និងរសជាតិឆ្ងាញ់ទេ រហូតដល់ឆ្នាំ​ ១៨៦៩ សហរដ្ឋអាមេរិកបានផលិតស្ករកៅស៊ូបែបថ្មី ដោយក្រុមពេទ្យធ្មេញ នឹងទទួលបានការគាំទ្រយ៉ាងច្រើន។ ទើបនៅអំឡុងឆ្នាំ ១៩២៨ សហរដ្ឋអាមេរិកបានចាប់ផ្ដើមផលិតស្ករកៅស៊ូជាច្រើនរហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះដែរស្ករកៅស៊ូដែលមានច្រើនរសជាតិ ច្រើនពណ៌ ត្រូវបានផលិតចេញពីសារធាតុម៉្យាងដែលគេហៅថា chicle វាជាសារធាតុជ័រមកពីដើមសៃផាឡា ដែលមាននៅអាមេរិកកណ្តាល។ ដើម្បីផលិតស្ករកៅស៊ូបានគេត្រូវយកសារធាតុជ័រទាំងនោះ ទៅលាយជាមួយទឺកពណ៌ ទឹកស្ករ និងរសជាតិ ដើម្បីឲ្យស្ករកៅស៊ូមានជាតិផ្អែម និងក្លិនឈ្ងុយ ដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ ទាំងការផលិត និងការវេចខ្ចប់។ សូមទស្សនាវីដេអូនៅខាងក្រោម៖