សម្រាប់មិត្តនារីៗ ដែលចង់ឲ្យការស្លៀកពាក់របស់ខ្លួនស្រស់ស្អាត ទាន់សម័យ និងទាក់ទាញ ឬ​ មិនចូលចិត្តពាក់រ៉ូបវែងពេលចេញទៅក្រៅ អាចសាកល្បងជាមួយនឹង​ តិចនិកក្នុងការស្លៀកពាក់ដោយគ្រាន់តែតឺនុយអាវយឺត ជាមួយសំពត់វែង ក៏អាចធ្វើឲ្យអ្នកទទួលបានស្ទាយថ្មីដ៏ស្រស់ស្អាតសម្រាប់ការតុបតែងខ្លួនជាប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះស្ទាយទាំងនេះក៏ធ្វើឲ្យអ្នកមានផាសុកភាពក្នុងការស្លៀកពាក់ផងដែរ៖

ទី១.សំពត់វែងសាច់ស្ដើង៖ សំពត់ដែលមានសាច់ក្រណាត់រាងស្ដើងៗ ហើយវែងពិតជាមានភាពងាយស្រួលក្នុងការស្លៀកពាក់ និងស័ក្កសមបំផុតនៅពេលដែលតឺនុយជាមួយអាវយឺត រាងរលុងៗបន្តិច អ្នកអាចលេងស្តាយបែបនេះនៅពេលចេញក្រៅជាមួយមិត្តភក្កិ ឬ ពេលទៅលេងសមុទ្រក៏បាន។

ទី២.សំពត់វែងសាច់ការ៉ូ៖ នារីៗ ដែលចូលចិត្តលេងស្ទាយបែបខ្ជូតៗ អាចជ្រើសរើសយកស្ទាយនេះបាន ដោយគ្រាន់តែរើសរើសសំពត់សាច់ការ៉ូ ដែលមានម៉ូដស្អាតៗ តឺនុយជាមួយអាវយឺតពណ៌ស ហើយបន្ថែមនូវស្បែកជើងប៉ាតា ឬ កែងខ្ពស់ល្មម កាន់តែស្រស់ស្អាត។

ទី៣.សំពត់សាច់រាងក្រាស់៖ តុបតែងខ្លួនដោយប្រើសំពត់សាច់រាងក្រាស់ ហើយចង្កេះរាងវែងខិតលើបន្តិច ពិតជាស័ក្កសមបំផុតនៅពេលដែលតឺនុយជាមួយអាវយឺតធំៗ មើលទៅកាន់តែកាលីប និងទាក់ទាញ។

ទី៣.សំពត់សាច់យឺតរឹបរាង៖ សម្រាប់អ្នកដែលមានរាងស្រឡូនស្អាត អាចជ្រើសរើសស្ទាយតឺនុយអាវយឺត ជាមួយសំពត់​សសាច់យឺតរឹបរាង ដែលឆែកតិចៗ ហើយបន្ថែមជាមួយស្បែកជើងកែង ឬ ប៉ាតាទៀត កាន់តែស្រស់ស្អាតបែបស៊ិចស៊ីផងដែរ។

ប្រភព៖ Spice