កាលពីថ្មីៗនេះលោក សាវីន ហ្វីលីព ដែលជាតារាសម្តែងឆ្នើមមួយរូប និងជាផលិតករដឹកនាំ ព្រមទាំងជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះមួយរូបផងដែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យមហាជនកោតសរសើរម្តងរួចមកហើយដោយលោកបានសហការជាមួយអង្គការមូលនិធិ AQUASHARE Foundation ចុះផ្តល់ជំនួយបុកអណ្តូងស្នប់ទឹកចំនួនជាង៥០អណ្តូង សម្រាប់ប្រជាពលរដ្ឋចំនួន៨៥គ្រួសារ នៅឯភូមិសំបួរ ស្រុកសំបួរ ខេត្តសៀមរាប។

តារាប្រុសរូបនេះត្រូវបានមហាជនលើកឡើងថាក្រៅពីមានសមត្ថភាព និងទេពកោសល្យ លោកក៏មានចិត្តសប្បុរសធម៌ផងដែរ។ មុននេះបន្តិចលោកបានបង្ហោះឲ្យដឹងថា «ទឹកគឺជីវិត មូលនិធិបេះដូងសប្បុរស កំពុងបន្តបេសកកម្មបរិច្ចាគអណ្ដូងទឹកស្អាតច្រេីនទៀតជូនគ្រួសារកុមារក្រីក្រក្នុងខេត្តសៀមរាប និងគ្រួសារកុមារក្រីក្រនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ Water is life charity project!»៕