ខណៈប្រទេសជុំវិញពិភពលោកកំពុងស្វិតស្វាញជំរាញ់យកយុវតីចេញទៅប្រកួតបវកញ្ញាចក្រវាល ដែលជាកម្មវិធីប្រកួតសម្រស់ធំបំផុតរបស់ពិភពលោក។ នៅក្នុងឆ្នាំ២០១៩នេះក៏មានប្រទេសជាច្រើនបានរកឃើញនូវស្ត្រីដែលស្រស់ស្អាត មានចំណេះដឹង ដើម្បីតំណាងប្រទេសចេញទៅប្រកួតដណ្តើមមកុដដែលជាមុខមាត់សម្រាប់ប្រទេស។

ក្នុងនោះផងដែលក៏មានប្រទេសចំនួន៥ នៅប៉ែកអាស៊ីអាគ្នេយ៍ មានដូចជា កម្ពុជា, វៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា បានរកឃើញអ្នកតំណាងរបស់ខ្លួនដែលកំពុងត្រៀមខ្លួនចេញទៅប្រកួត បវកញ្ញាចក្រវាល (Miss Universe2019) ដោយនៅមានចំនួន៤ប្រទេសទៀត កំពុងតែធ្វើការប្រកួតជំរាញ់នៅឡើយ។ យ៉ាងណាមិញក៏មកមើលសម្រស់បេក្ខភាពបវកញ្ញាចក្រវាល (Miss Universe) 2019 ទាំង៥ប្រទេសនៅខាងអាស៊ាន ថាតើមានរូបសម្រស់បែបណាទៅ?

Miss Universe Cambodia បវកញ្ញាចក្រវាលកម្ពុជា ២០១៩ កញ្ញា សំណាង អាលីណា អាយុ១៨ឆ្នាំ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ

Miss Universe Indonesia បវកញ្ញាចក្រវាលឥណ្ឌូនេស៊ី ២០១៩ កញ្ញា Frederika Alexis Cull អាយុ១៩ឆ្នាំ កម្ពស់ 1.74 ម៉ែត្រ

Miss Universe Malaysia បវកញ្ញាចក្រវាលម៉ាឡេស៊ី២០១៩ កញ្ញាំ Shwetajeet Kaur អាយុ២២ឆ្នាំ ជាតារាម៉ូដែល​ឯករាជ្យ កម្ពស់ 1.72 ម៉ែត្រ

Miss Universe Myanmar បវកញ្ញាចក្រវាលមីយ៉ាន់ម៉ា២០១៩ កញ្ញា Swe Zin Htet អាយុ២១ឆ្នាំ កម្ពស់ 1.75 ម៉ែត្រ

Miss Universe Vietnam បវកញ្ញាចក្រវាលវៀតណាម២០១៩ កញ្ញា Hoang Thuy អាយុ២៧ឆ្នាំ ជាអតីតជ័យលាភី Vietnam’s Next Top រដូវកាលទី២ សព្វថ្ងៃជាតារាម៉ូដែល កម្ពស់ 1.77 ម៉ែត្រ