ជក់ ត្រូវបានគេបង្កើតដើម្បីប្រើប្រាស់ក្នុងការសរសេអក្សរ ឬ គូរគំនូរ ហើយមានភាពពេញនិយមយ៉ាងខ្លាំងតាំងពីបុរាណកាលមក មុនពេលដែលគេបង្កើតប៊ិច និងខ្មៅដៃ។ យ៉ាងណាមិញទោះបីជាបច្ចេកវិទ្យាមានភាពជឿនលឿន ក្នុងការផលិតឧបករណ៍ប្រើប្រាស់ទំនើបជាច្រើនបែបក៏ដោយ ឧបករណ៏សម័យបុរាណប្រភេទនេះក៏នៅតែពេញនិយមសម្រាប់ប្រទេសមួយចំនួន និងសម្រាប់វិចិត្រករផងដែរ។

បើយើងក្រឡេកទៅមើលការផលិតជក់សម្រាប់គូរគំនូរនៅពេលបច្ចុប្បន្នពិតជាមានច្រើនទីតាំង និងរបៀបខុសៗគ្នា ប៉ុន្តែសម្រាប់ការផលិតជក់ដែលមានតម្លៃថ្លៃជាងគេ និងមានគុណភាពខ្ពស់បំផុត ត្រូវផលិតចេញពីរោមសត្វ ពណ៌ក្រហម ដោយប្រើជំនាញច្បាស់លាស់ ហើយធ្វើដោយដៃ យ៉ាងយកចិត្តទុកដាក់បំផុត ទាំងរូបសម្បត្តិ និងផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់៕