កាលពីពេលថ្មីៗនេះមានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញអំពីសកម្មភាពអ្នកបើករ៉ឺម៉កកង់៣ឥណ្ឌាម្នាក់បានបើកបររេចុះរេឡើងពេញផ្លូវតែម្តង ថែមទាំងជិះទៅកៀរប៉ះនឹងរ៉ឺម៉កកង់៣ផ្សេងទៀតផង។ ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ហើយបើយោងតាមខ្សែវីដេអូ បានបង្ហោះនោះបានឲ្យដឹងថា៖

ម៉ូតូរ៉ឺម៉កកង់៣ឥណ្ឌា ពាក់ស្លាកលេខ ភ្នំពេញ 1HP-5796 ដែលស្ថិតក្នុងស្ថានភាពស្រវឹងនោះ បានបើករ៉ឺម៉ករបស់ខ្លួនជ្រែគេជ្រែឯង រេពេញផ្លូវ ដោយបង្កគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់អ្នកបើកបរផ្សេងទៀត។ សង្ឃឹមថា សមត្ថកិច្ចមេត្តាស្វែងរកម្ចាស់រ៉ឺម៉កកង់៣ឥណ្ឌានោះ ដើម្បីធ្វើការអប់រំ ជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃនៅថ្ងៃក្រោយ៕