ពិតជារឿងមួយគួរឲ្យតក់ស្លុតជាខ្លាំងដោយក្មេងប្រុសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តក្រឡុកស៊ីម៉ង់ កិនជើងមួយចំហៀង រងរបួសធ្ងន់ធ្ងរ និងត្រូវធ្វើការវះកាត់ជាបន្ទាន់ ដោយបច្ចុប្បន្នក្មេងប្រុសរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។ ព្រោះតែជីវភាពក្រីក្រឪពុកម្តាយគ្មានលទ្ធភាពព្យាបាលកូនប្រុស ដូច្នេះហើយមានតែការជួយពីសប្បុរសជនតែប៉ុណ្ណោះ។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា Torn Sreynik បានឲ្យដឹងថា៖ “ប្អូនប្រុសគាត់នៅជិតផ្ទះខ្ញុំ ពេលទៅរៀនត្រូវឡានក្រឡុកសុីម៉ងកិនជើងមួយចំហៀង ម្ដាយឱពុកគាត់អង្វរខ្ញុំឱ្យជួយផុសដើម្បីរកជំនួយនិងបងៗសប្បុរសជនទាំងអស់បានឃើញ ព្រោះពេលនេះគាត់គ្មានលុយសំរាប់ការវះកាត់ទេ សូមទេវតាតាមថែរក្សាប្អូនផង”។ ប្រសិនបើបងប្អូនចង់ធ្វើការបរិច្ចាគជួយដល់កុមារកម្សត់រូបនេះសូមទាក់ទងមកកាន់លេខទូរស័ព្ទ 078509994 និង Aba 000431716 របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ៕