កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីស្រ្តីវ័យកណ្តាលម្នាក់ អភ័ព្វអ្វីរស់នៅទាំងលំបាកគ្មានកូនចៅ មានជម្ងឺទឹកនោមផ្អែម ថែមទាំងជួបគ្រោះផ្ទុះហ្គាសរងរបួសរលាកពេញមុខ រហូតពិការភ្នែក ដោយគ្មានថវិកាដើម្បីទៅមន្ទីរពេទ្យព្យាបាល ស្ត្រីរងគ្រោះមានទីលំនៅស្នាក់នៅភូមិព្រែកតាពៅ២ សង្កាតព្រែកប្រា​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

នេះបើយោងតាមគណនីហ្វេសប៊ុក Bottra Toch KonPov បានសរសេររៀបរាប់ថា៖ “គ្មានកូនគ្មានចៅហើយផ្ទុះហ្គាសទៀតគ្មានលុយទៅពេទ្យ សូមជួយសែរមួយបងប្អូន ខ្ញុំរ៉ាហ្វីនបានឃើញអ្នកមីងម្នាក់ដែលគ្មានកូនគ្មានចៅហើយត្រូវហ្គាសផ្ទុះត្រូវពិការភ្នែកទៀតគ្មានលុយទៅព្យាបាលទេបងប្អូនពិតជាអាណិតគាត់ណាស់បងប្អូន។ សូមបងប្អនជួយគាត់ផងបងប្អូនបើសិនបងប្អូនបានឃើញហើយសូមបងប្អូនជួយសែរដើម្បីអោយបងប្អូនយើងបានឃើញនិងបានជួយដល់ពួកគាត់ផង1000៛ក្ដី2000៛ក្តី ដើម្បីអោយគាត់បានព្យាបាលនិងហូបគ្រប់គាន់នឹងគេផងបងប្អូន។

ជិវិតគាត់ជីវិតយើងគ្មានអ្នកណាម្នាក់ចង់លំបាកទេមានតែអំពើល្អទេទើបអាចជួយយើងបានណាបងប្អូនសព្វថ្ងៃគាត់រស់នៅភូមិព្រែកតាពៅ២​ សង្កាតព្រែកប្រា​ ខណ្ឌច្បាអំពៅ​ រាជធានីភ្នំពេញ ហើយបើសិនជាបងប្អូនចង់ជួយគាត់ផងបងប្អូន បងប្អូនចង់ជួយគាត់អាចទំនាក់ទំនងមកលេខទូរស័ព្ធទំនាក់ទំនង់ 081641318​ 0972445739ឫក៏អាចអញ្ចើញទៅផ្ទាល់ក៏បានដែរណាបងប្អូនយើងរួមគ្នានិងសាមគ្គីគ្នាដើម្បីមនុស្សធម៌នៃប្រទេសជាតិយើងទាំងអស់គ្នាណា សង្ឃឹមថាអល់ឡោះទ្រងនិងទទួលយកអំពើល្អរបស់ពួកយើងទាំងអស់គ្នាណាបងប្អូន”៕