កាលពីពេលថ្មីៗនេះមានហេតុការណ៍ចម្លែកមួយបានកើតឡើងនៅក្នុងគ្រួសារមួយ ដោយសារតែមានសត្វស្វាព្រៃមួយក្បាលតែងតែចេញមកលេង និងអោបថើបកូនរបស់គាត់ដូចគ្រួសារតែមួយ។ បើតាមប្រភពព័ត៌មានដែលត្រូវបានគេចែករំលែកតៗគ្នានៅលើ Facebook បានអោយដឹងថា សត្វស្វាព្រៃនេះជាស្វាមេ ហើយគេតែងតែឃើញវាចេញមកលេងជាមួយកូនក្មេងក្នុងគ្រួសារមួយនេះ​ជាញឹកញាប់។

ទោះជាយ៉ាងណាក្តីស្ត្រីរូបនេះក៏បានអះអាងដែរថា គាត់មិនមែនជាម្ចាស់សត្វស្វានេះទេ ដោយវាជាស្វាព្រៃ ហើយវាក៏មិនបានខាំរឺធ្វើបាបកូនតូចរបស់គាត់ឡើយ ដែលមើលទៅវាហាក់ដូចជាស្រលាញ់កូនគាត់ ដូចគ្រួសារតែមួយ។ មហាជននៅក្នុង Facebook ក៏បានបញ្ចេញមតិថា សូមកុំអោយក្មេងលេងស្និតស្នាលជាមួយសត្វស្វាព្រៃនេះខ្លាំងព្រោះពេលខ្លះវាអាចចម្លងជំងឺអោយក្មេងៗបាន។ តើប្រិយមិត្តយល់យ៉ាងណាដែរ?