លាង សុផាឡែន តារាចម្រៀងស្រីដែលមានសម្លេងខ្ពស់ច្រៀងបានពីរោះ បំពេរអារម្មណ៍ប្រិយមិត្ត។ មួយរយៈក្រោយនេះគេសង្កេតឃើញថាតារាស្រីដែលប្រឡូកសិល្បៈអស់មកជាង១៥ឆ្នាំរូបនេះហាក់ពុំសូវមានបទចម្រៀងថ្មីៗប៉ុន្មាននោះឡើយ តែនាងហាក់មមាញឹកខ្លាំងជាមួយអាជីពផ្ទាល់ខ្លួន និងការចេញសម្តែងតាមខនសឺតនានាទាំងទីក្រុង និងតាមបណ្តាខេត្ត។

មុននេះបន្តិច លាង សុផាឡែន បានត្រលប់មកវិញជាមួយ MV ចំរៀងថ្មី “ដើម្បីគ្រួសារ” ជាមួយសាច់រឿងយ៉ាងល្អជក់ចិត្តគួរឲ្យចង់ទស្សនា។ គួររំលឹកឲ្យដឹងផងដែរថាកាលពីប៉ុន្មានឆ្នាំមុនបទ “ជីវិតគ្រួសារ” ដែលនិយាយរៀបរាប់ពីគ្រួសារបានធ្វើឲ្យមហាជនពេញចិត្តជាខ្លាំងម្តងរួចមកហើយ។ សង្ឃឹមថាបទថ្មី “ដើម្បីគ្រួសារ” របស់នាងនឹងអាចបំពេអារម្មណ៍បងប្អូនប្រិយមិត្តអ្នកស្តាប់ជាថ្មីម្តងទៀត ព្រោះតែសាច់រឿង អត្ថន័យនៃចំរៀងគឺសុទ្ធសឹងតែជាការសម្រិតសម្រាំងបានយ៉ាងល្អ។ តោះទស្សនាទាំងអស់គ្នា!