មួយរយៈក្រោយនេះគេសង្កេតឃើញថាករណីចោរលួចហាក់កើតមានឡើងជាញឹកញាប់ក្នុងរូបភាព និងស្ថានការណ៍ផ្សេងៗគ្នា។ ជាក់មុននេះបន្តិចតាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះ An Dy II បានបង្ហោះឲ្យដឹងថា «មុននេះបន្តិចចោរបានកាច់កម៉ូតូខ្ញុំបេីបងប្អូនបានឃើញជួយទំនាក់ទំនងមកខ្ញុំផង ០៩៦ ៤៤ ៦៣ ៥៩៩»។

ដោយម៉ូតូដែលត្រូវបានចោរលួចនោះគឺម៉ាក​ Scoopy ពណ៌ស មានស្លាកលេខ 2AP-6138។ តាមរយៈវីដេអូបង្ហាញថាចោរប្រុសរូបនេះជាក្មេងស្ទាវ ពាក់អាវយឺតក្រហមខោខ្លី។ ប្រសិនបើបងប្អូនបានឃើញភិនភាគដូចរូបខាងនេះសូមរាយការណ៍ដល់ម្ចាស់គណនីខាងលើនេះផ្ទាល់ និងសូមផ្តល់ដំណឹងជូនក្រុមសមត្ថកិច្ចដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់៕