បន្ទាប់ពីជោគជ័យក្នុងការបញ្ជាំងនូវភាពយន្តរឿង “ភ្នែកទី៣” កាលពីឆ្នាំ២០១៧កន្លងមក នៅក្នុងឆ្នាំ២០១៩នេះ អ្នកដឹកនាំរឿងលោក Rocky Soraya បានបញ្ចេញរឿង “ភ្នែកទី៣” វគ្គ២ ដែលកាន់តែរន្ធត់ លងកាន់តែសាហាវជាងមុន។ ដោយសាច់រឿងវគ្គ២នេះគឺនិយាយក្រោយពេលដែល Abel បានទទួលមរណភាពនាង Alia សម្តែងដោយ(Jessica Mila) បានសម្រេចចិត្តចាប់ផ្តើមជីវិតថ្មីដោយការរស់នៅធ្វើការស្ម័គ្រចិត្តក្នុងមណ្ឌលកុមារកំព្រាដែលជាកម្មសិទ្ធិរបស់ស្វាមីភរិយាមួយគូគឺ លោកស្រី Laksmi សម្តែងដោយ (Sophia Latjuba) និងលោក Pak Fadli សម្តែងដោយ(Jeremy Thomas) ព្រមទាំងការងារសង្គមនៅទីនោះផងដែរ។

ប៉ុន្តែ Alia មានអារម្មណ៍ថាមានវិញ្ញាណនៅក្នុងមណ្ឌលកុមារកំព្រានេះ ជាពិសេស Nadia សម្តែងដោយ(Nabilah Ayu) ជាកុមារកំព្រាមួយរូបដែលមានភ្នែកទី៣ ដូច Alia អាចស្តាប់សម្លេងអាថ៌កំបាំងដែលសុំជំនួយពីគ្រប់ទិសទីលើជញ្ជាំងផ្ទះ។ Alia និង Nadia បានបើកបន្ទប់អាថ៌កំបាំងមួយដែលត្រូវបានចាក់សោរ។ Alia និង Nadia បានធ្វើកំហុសដ៏ធំមួយដែលបានដោះលែងវិញ្ញាណខ្មោច Darmah (Hadijah Shahab) ជាវិញ្ញាណសងសឹកត្រូវបានគេចាក់សោរឃុំឃាំងនៅក្នុងបន្ទប់។ ចាប់តាំងពីពេលនោះមកគ្រោះមហន្តរាយបានចាប់ផ្តើម ចង់ដឹងថា Alia និង Nadia អាចដោះស្រាយបានតាមវិធីណាមានតែទស្សនា រឿង “ភ្នែកទី៣” វគ្គ២ ដែលមានចាក់បញ្ចាំងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ នៅរោងភាពយន្តលេជិន គ្រប់សាខា៕