ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលមានករណីរថយន្តលុចស៊ីសមួយគ្រឿង បានបើកបរវិះនឹងបង្កគ្រោះថ្នាក់មកលើប៉ូលីសចរាចរណ៍ ខណៈដែលរថយន្តនេះត្រូវបានប៉ូលីសហៅឲ្យឈប់ក្នុងករណីមានកំហុសក្នុងការបើកបរ។ យ៉ាងណាមិញយោងតាមវីដេអូដែលបានចែករំលែកនោះ គេសង្កេតឃើញ រថយន្តលុចស៊ីសមិនព្រមឈប់ចូលគៀន តាមការបញ្ជាររបស់មន្ត្រីប៉ូលីសចរាចរណ៍​ថែមទាំងថែមល្បឿនរត់គេចវិះនឹងបង្កគ្រោះថ្នាក់មកលើប៉ូលីសចរាចរណ៍។

ដោយ ហ្វេសប៊ុកផេក Teachers Children Views ទស្សនៈកូនគ្រូបង្រៀន បានសរសេររៀបរាប់ថា៖ “វីដេអូ​បុក​ប៉ូលិស​ចរាចរណ៍​ ទោះ​ស្អប់​ប៉ូលីស​យ៉ាងណា​ក៏​មិន​គួរ​ធ្វើ​បែបនេះ​ដែរ​ ខុសត្រូវ​យ៉ាងណា​ឈប់​និយាយ​គ្នា​បន្តិច​ក៏​មិន​ខាត​ពេល​អី​ច្រើន​​ដែរ​ មិន​កាន់​ជើង​ខាង​ណា​ទេ​ តែ​ក៏​មិនគាំទ្រ​ទង្វើ​នេះ​ដែរ”៕ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?