សារ៉ាយ សក្ខណា អតីតតារាសម្តែងស្រីដែលមានទេពកោសល្យ និងប្រជាប្រិយភាពខ្ពស់មួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយលោក កែវ ប៊ុន​មេត្រី ដែលជាមេធាវីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ រួចមក តារាស្រីរូបនេះបានលាចាកពិភពសិល្បៈទៅកសាងគ្រួសារសុភមង្គលនៅឯទឹកដីក្រៅប្រទេសយ៉ាងរីករាយ។

ទោះបីជាដូចនេះក្តីក៏ក្តីស្រលាញ់ពីអ្នកគាំទ្ររបស់តារាសម្តែង សារ៉ាយ សក្ខណា ហាក់មិនថមថយចុះឡើយ ដោយគ្រប់គ្នានៅតែសង្ឃឹមថាថ្ងៃណាមួយនាងនឹងវិលត្រលប់ចូលមកសម្តែងជាថ្មីម្តងទៀត។ ដោយឡែកថ្មីៗនេះ សារ៉ាយ សក្ខណា បានបង្ហាញរូបថតស្រស់ស្អាតជាច្រើនសន្លឹកជាមួយរូបលឿង ផ្កាឈូក ស បង្អួតសម្រស់អ្នកម្តាយកូនមួយ ប្រកបដោយភាពជឿជាក់តែម្តង។ ទោះបីជានាងមានស្វាមីមានកូនហើយពិតមែនក្តីតែរូបសម្ផស្សសម្រស់របស់តារាស្រីរូបនេះហាក់មិនប្រែប្រួលសោះឡើយ គឺនៅតែស្រស់ស្អាតដូចដើម។ តោះមកមើលរូបស្អាតៗរបស់គាត់ទាំងអស់គ្នា!