ឆៃលី ដាឡែន តារាសម្តែងស្រីដែលប្រឡូកសិល្បៈអស់មកជាង១៥ឆ្នាំ ជាមួយបទពិសោធន៍ និងទេពកោសល្យខ្ពស់មិនថាតួកាចឆ្នាស់ឆ្នើម ស្លូតបង្ហូរទឹកភ្នែកនោះឡើយ។ មួយរយៈក្រោយនេះគេហាក់សង្កេតឃើញថា ឆៃលី ដាឡែន ហាក់មមាញឹកជាខ្លាំងជាមួយការងារ ជាពិសេសគឺលក់អីវ៉ាន់តាមអនឡាញ និងមើលថែកូនតូចរបស់ខ្លួនតែម្តង។

យ៉ាងណាមិញមុននេះបន្តិចអ្នកនាង ឆៃលី ដាឡែន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយបានបង្ហាញខ្លួនក្នុងឈុតបងប្អូនខ្មែរអ៊ីស្លាមយ៉ាងស្រស់ស្អាត ដោយភ្ជាប់ជាមួយសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះសុំធ្វេីជាកូនអុីស្លាមម្តង​ ថ្ងៃ​នេះ​ រ៉យ៉ា​ ស្រាយបួសរបស់បងប្អូនខ្មែរអុីស្លាម​ កម្ពុជា​។ អរគុណដល់​ប្អូន​ Salihah Min ដែលកាដូឈុតនេះអោយបង​ ស្អាត​ណាស់​ ស្រលាញ់ណាស់ មាអះៗ​ អោយខ្ញុំផងអ្នកទាំងអស់គ្នា»៕