តារាចម្រៀងស្រីដែលបងប្អូនភាគច្រើនបានស្គាល់ច្បាស់ថាជាម្ចាស់បទ “វាសនាបុប្ផាស្វាយរៀង” កញ្ញា សួស វីហ្សា បានធ្វើឲ្យមហាជនពេញចិត្តជាខ្លាំងតាមរយៈសមត្ថភាព ជាពិសេសទឹកដមសម្លេងដ៏ពីរោះក្រអួនក្រអៅបំពេរអារម្មណ៍ប្រិយមិត្ត។ ថ្មីៗនេះតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំង ដោយនាងត្រូវត្រៀមថតចម្រៀងថ្មីជាច្រើនបទសម្រាប់បម្រើអារម្មណ៍បងប្អូនប្រិយមិត្តអ្នកស្តាប់ និងគាំទ្រ។

មុននេះបន្តិច សួស វីហ្សា បានបង្ហាញស្នាដៃចម្រៀងថ្មីរបស់ខ្លួនដែលពោរពេញទៅដោយមនោសញ្ចេតនាឈឺចាប់ចំណងជើងថា “ស្នេហ៍ពិតពិបាករកម្ល៉េះ”។ បទចម្រៀងថ្មីមួយបទនេះជាទំនុកច្រៀងនិពន្ធថ្មីសុទ្ធសាធចេញពីលោក អ៉ីនុ និពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយលោក ម៉ម សុគន្ធា និងដឹកនាំសម្តែងដោយ Jonathan។ សង្កេតឃើញថាមានបងប្អូនជាច្រើននាក់បានខំមិន និងចែករំលែកការគាំទ្រ ព្រោះទាំងការសម្តែងប្លែកប្រកបដោយភាពទាក់ទាញ ថែមទាំងចំរៀងពីរោះបំពេរអារម្មណ៍ថែមទៀត៕ តោះស្តាប់ទាំងអស់គ្នា!