កាលពីថ្ងៃទី០៣ ខែមិថុនា អង្គការណាសា បានបើកឲ្យសាធារណជននៅលើបណ្តាញសង្គម Twitter ដាក់ស្នើបទចម្រៀង សម្រាប់គម្រោង NASAMoonTunes របស់ពួកគេក្នុងការប្រារព្ធខួប៥០ឆ្នាំ របស់អាប៉ូឡូទី១១ នៅឆ្នាំ២០២៤ បទចម្រៀងដែលបានដាក់ស្នើទាំងនោះនឹងត្រូវចាក់ផ្សាយអំឡុង​ពេលដែលអវកាសយានិក បំពេញបេសកម្មប្រើរយៈពេល០៦ថ្ងៃដើម្បីទៅ​កាន់ឋានព្រះច័ន្ទ។

បទចម្រៀង៣បទដំបូងដែលនឹងបញ្ជូលទៅក្នុងបញ្ជីគឺបទចម្រៀងរបស់ក្រុមកូរ៉េ BTS គឺបទ “Mikrokosmos” និង “134340” ព្រមទាំងបទរបស់ RM ដែលមានចំណងជើង “Moonchild”។ ការបើកឲ្យសាធារណជនស្នើបទចម្រៀងនឹងបន្តចាប់ពីថ្ងៃទី០៣ ខែមិថុនា ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ បទចម្រៀងក្នុងបញ្ជីទាំងនោះនឹងត្រូវចាក់ផ្សាយនៅលើវិទ្យុ Third Rock Radio របស់អង្គការណាសា នៅថ្ងៃទី១៣ និង១៤ ខែកក្កដា ឆ្នាំ២០១៩៕ ប្រភព៖ allkpop