សំណាង អាលីណា បវរកញ្ញាឯកចក្រវាល (Miss Universe Cambodia 2019) ដែលបងប្អូនគ្រប់គ្នាបានស្គាល់ច្បាស់ថាជានារីមានរូបរាងតូចច្រឡឹងគួរឲ្យស្រលាញ់មានសម្រស់ស្រស់ស្អាត ជាពិសេសគឺមានសមត្ថភាព និងឆន្ទៈខ្ពស់លើវិថីសិល្បៈ។ ថ្មីៗនេះ បវរកញ្ញាឯករូបនេះបានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំងក្រោយពេលដែលនាងបានចូលរួមសកម្មភាពសង្គមជាច្រើនដូចជា ចូលរួមរើសសំរាម ជួយដល់លោកតាលោកយាយចាស់ជរា និងក​ម្មវិធីជាច្រើនទៀត។

នាងត្រូវបានមហាជនលើកកោតសរសើរថាក្រៅពីមានរូបសម្រស់ស្រស់ស្អាត សក្តិសមជាបវរកញ្ញាតំណាងប្រទេសហើយ ថែមទាំងមានសណ្តានចិត្ត និងអត្តចរិកល្អថែមទៀត។ មុននេះបន្តិច សំណាង អាលីណា បានបង្អួតរាងក្នុងឈុតសម្អាងការស្រស់ស្អាតពណ៌ស្វាយ លាយស មានស្បៃ បង្ហាញពីសម្រស់ដ៏ទន់ភ្លន់ រាបសារ នៃនារីខ្មែរ។ តោះមើលរូបស្អាតៗរបស់ញគាត់ទាំងអស់គ្នា!