កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាកំប្លែងជើងចាស់នាយ ក្រឹម ដែលមានឈ្មោះពិត អ៊ូ ប៉ុណ្ណារ៉ាត់ មានទុក្ខក្រៀមក្រំជាទម្ងន់ដោយលោកបានបាត់បង់អ្នកម្តាយជាទីស្រលាញ់ និងគោរព នៅជន្មាយុ៩៤ឆ្នាំ ដោយរោគាពាធ នៅឯសហរដ្ឋអាមេរិក។ មហាជនជាច្រើនក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខពេញបណ្តាញសង្គមផងដែរ។

មុននេះបន្តិចតាមរយៈប្រភពគណនីដែលមានឈ្មោះថា Om Nimoun ដែលបានសរសេររៀបរាប់ឲ្យដឹងថា៖ “លោកបានបំពេញបំណងគ្រងស្បងចីវរ ធ្វើតាមការសន្យាដោយបានបួសមុខភ្លើងតាមប្រពៃណីសាសនារបស់ខ្មែរដើម្បីសងគុណ​និងសូមខមាលទោសរាល់កំហុសខុសឆ្គងដែលមានកន្លងមកជូនលោកឪពុកដែលបានផ្តល់កំណើត និងអ្នកម្តាយដែលបានបង្កើតនិងបីបាច់ថែរក្សារូបលោកតាំងពីនៅក្នុងផ្ទៃរហូតមក តែពេលនេះអ្នកម្តាយបានលាចាកលោកទៅហើយ។ លោកបានបួងសួងសូ​មឲ្យវិញ្ញាណក្ខន្ធរបស់ញោមម្តាយទៅកាន់ឋានសុគតិភព និងបួងសួងដល់ព្រះជាម្ចាស់សូមព្រលឹងអ្នកម្តាយទៅកាន់ឋានសួគ៌។ ចាប់ពីពេលនេះលោកលែងម្តាយជាទីគោរពនឹងស្រលាញ់បំផុតហៅទៀតហើយ”៕ ប្រភពរូបភាពលោក ៖ Om Nimoun