កែវ វាសនា តារាចម្រៀងសម្លេងធ្ងន់ដែលបងប្អូនប្រិយមិត្តភាគច្រើនស្គាល់យ៉ាងច្បាស់តាមរយៈការចូលប្រឡូកសិល្បៈអស់មកជាង១០ឆ្នាំ ដោយបទដែលធ្វើឲ្យប្រិយមិត្តស្គាល់លោកច្បាស់តាមរយៈបទ “មិនហ៊ានប្រាថ្នា” និងបទល្បីៗជាច្រើនបទទៀត។ មួយរយៈក្រោយនេះសង្កេតឃើញថាតារាចម្រៀងប្រុសរូបនេះបានវិលត្រលប់ចូលទ្រនំចាស់គឺផលិតកម្ម សាន់ដេ ជាមួយចម្រៀងថ្មីៗជាច្រើនបទសម្រាប់បំពេអារម្មណ៍បងប្អូនប្រិយមិត្ត។

ជាក់ស្តែមុននេះបន្តិច កែវ វាសនា បានបង្ហាញ MV ចំរៀងថ្មីរបស់ខ្លួនបទ “កម្ម” ដែលនិយាយារៀបរាប់ពីជីវិតយុវជនមួយរូបដែលធ្វើការសំណង់ដើម្បីរកលុយចិញ្ចឹមជីវិត និងនារីជាគូស្នេហ៍ដែលជានិសិត្សរៀនបរិញ្ញា។ ចំរៀងមួយបទនេះហាក់ចាក់ដោតចិត្តប្រិយមិត្តជាខ្លាំង ដោយវាហាក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមបច្ចុប្បន្ននេះ។ តោះទស្សនា និងស្តាប់ទាំងអស់គ្នា!