មួយរយៈក្រោយនេះគេសង្កេតឃើញថាករណីក្មេងតូចៗត្រូវគេរំលោភសេពសន្ថវៈ ហាក់កើតមានឡើងជាញឹកញាប់ រហូតមានក្មេងៗមួយចំនួនត្រូវឃាតកសម្លាប់។ មហាជនជាច្រើនបានសម្តែងក្តីឈឺចាប់ និងសំណូមពរឲ្យមានការបន្ថែមទម្ងន់ទោសដើម្បីជាការទប់ស្កាត់ និងលុបបំបាត់ករណីនេះ ព្រោះពិតជាគួរឲ្យខ្លោចចិត្តណាស់ ក្មេងមិនដឹងអ្វីសោះបែរជាត្រូវមកស្លាប់យ៉ាងវេទនា និងខូចអនាគតដោយសារតែតម្រេកតណ្ហាមួយពេល។

មុននេះបន្តិចតារាចម្រៀង និងសម្តែងអ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហាញស្នាដៃចំរៀងបទថ្មីទាំងដែលខ្លួនឯងទើបងើបពីឈឺដោយសារដួលប៉ះក្បាលក្នុងបន្ទប់ទឹក។ បទថ្មីនេះបានធ្វើឡើងចេញពីក្តីឈឺចាប់រៀបរាប់ពីករណីក្មេងៗត្រូវគេរំលោភ ដោយមានអត្ថន័យកម្សត់ស្រក់ទឹកភ្នែកទៅតាមបទចំរៀង។ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គមផងដែរថា «ជាបទសរសេរដេាយទឹកភ្នែក អាសូរណាស់លេាកអេីយ សាហាវណាស់ អ្នកណាមិនឈឺមកសំលាប់គ្នាហេីយរំលេាភទៀត អាសូរគ្នាក្មេងគ្មានដឹងអីសេាះ ចេញតិចទៀតហេីយ ស៊ែរហេីយស្តាប់ហេីយនឹងយល់»។ តោះមកស្តាប់បទនេះជាមួយវីដេអូខាងក្រោមនេះទាំងអស់គ្នា!